Fact Check: តើថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជាបានកាន់ទង់ជាតិ និងពាក់មួករបស់វៀតណាមមែនដែរឬទេ?
សកម្មភាព និងការបញ្ចេញមតិរិះគន់ធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ត្រូវបានធ្វើឡើងជារឿយៗពីសំណាក់អតីតប្រធានគណបក្សប្រឆាំង និងអ្នកគាំទ្រដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។ នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញរូបថ្នាក់ដឹកនាំកម្ពុជាបានពាក់មួក និងកាន់ទង់ជាតិរបស់ប្រទេសវៀតណាមដែលត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញរូបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលក្នុងនោះលោក ហេង សំរិន ដែលជាប្រធានរដ្ឋសភានៃកម្ពុជា បានកំពុងឈរកាន់ទង់ជាតិរបស់រដ្ឋកម្ពុជា និងទង់ជាតិវៀតណាម ខណៈដែលសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់បានពាក់មួករបស់ប្រទេសវៀតណាមផងដែរ។ អ្នកប្រើប្រាស់ដដែលខាងលើនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។ រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនរយដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «អ្នកដែលថា ស្តេចធ្វើអី្វមិនកើត ដោយសារនៅក្រោមអំណាចហ៊ុនសែននោះ គឺខុសហើយ តាមពិតពួកវាត្រូវតែគ្នាហ្នឹង ក្បត់ជាតិដូចតែគ្នា ចង់ឬមិនចង់ ស្តេចត្រូវទទួលខុសត្រូវ ជាងហ៊ុនសែនផង អ្នកនិយាយបែបនេះ គឺផ្កាប់មុខនឹងស្តេច […]
Continue Reading