Fact-Check: តើ​រូបថត​នេះ​គឺ​ជា​សោកនាកម្ម​ដោយសារ​កូវីដ-១៩​នៅ​ប្រទស​ថៃ​មែន​ឬទេ?

ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ចែក​រំលែក​ជារឿយ​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​ជា​ទិដ្ឋភាពនៃ​សោកនាដកម្ម​បណ្ដាល​មក​ពី​កូវីដ-១៩​នៅ​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ ​ដែល​បង្ហាញ​ក្រុម​និស្សិត​គោរព​សព​ […]

Continue Reading