Fact-Check: តើ​ប្រធានាធិបតី​ស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពី​អំណាច​ហើយ​មែន​ទេ?

ប្រទេស​ស៊ីរី​បាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ហើយ​រូបភាព​វិនាស​កម្ម​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​បាន​ប្រៀប​ធៀប​ស្ថានភាព​មុន និង​ក្រោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវ​បាន​កង​ទ័ព​អាមេរិក​ទម្លាក់​ចេញ​ពី​អំណាច ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ធ្លាក់​ទៅ​ក្នុង​សភាព​ខ្ទេច​ខ្ទាំ​បែប​នេះ។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ […]

Continue Reading

Fact-Check: ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ស៊ីរី​ មិន​មែន​នៅ​ភូមា​ដូច​ការ​អះ​អាង​ទេ

ប្រទេស​មីយ៉ាន់ម៉ា ឬ​​ភូមា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ និង​ការ​តវ៉ា​ដ៏​​បង្ហូរឈាម​អស់​រយៈ​ពេល​ជិត ៣​ខែ​​មក​ហើយ​ចាប់​តាំង​ពី​ពួក​យោធា​បាន​ដណ្ដើម​អំណាច​​តាម​រយៈ​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ពី​រដ្ឋាភិបាល​ស៊ីវិល​អ្នកស្រី អ៊ុងសាន ស៊ូជី។ វិបត្តិ​នយោបាយ​ដ៏​បង្ហូរឈាម​នៅ​ប្រទេស​ភូមា​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​យ៉ាងច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខណៈ​ដែល​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​នយោបាយ​ដ៏​បង្ហូរ​ឈាម​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា កង​ទ័ព​ឧទ្ទាម​កាឈិន (Kachin) បាន​បើក​ប្រតិបត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា ហើយ​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ​របស់​កង​ទ័ព​ភូមា​ទៀត​ផង​។ ទោះជាយ៉ាងណា […]

Continue Reading