តើ​លោក​ ពូ​ទីន​ អង្គុយ​​លេង​ទោង​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ ម៉ាក្រុង​ មែន​ដែរ​ឬ​ទេ​?

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​​ពី​ សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ពូ​ទីន​ និង​លោក​ ម៉ាក្រុង​ អង្គុយ​លេង​ទោង​យោង​គ្នា​ទៅ​វិញ​ទៅ​មក​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ទោះ​​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading

តើ​តុ​ប្រជុំ​លោក​ ពូ​ ទីន​ មាន​ទម្រង់​វែង​ដូច​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចែក​ចាយ​មែន​ដែរ​ឬ​ទេ​?​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រទេស​រុស្ស៊ី​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​តុ​ប្រជុំ​របស់​លោក​ មាន​សភាព​វែង​ខុស​ពី​ធម្មតា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact […]

Continue Reading

Fact-Check: លោក ពូទីន មិន​បាន​ព្រលែង​តោ​បំភ័យ​ប្រជាជន​ឱ្យ​នៅ​ក្នុង​​ផ្ទះ​​ដើម្បី​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩​នោះ​ឡើយ

​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក នៅ​តែ​បន្ត​ប្រយុទ្ធ​​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ ដោយ​បាន​ដាក់​ចេញ​ជា​វិធានការ​ផ្សេងៗ ដូចជា ការ​ហាម​ឃាត់​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ការ​បិទ​ខ្ទប់​ទីក្រុង ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ផ្អាក​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​នៃ​ស្ថាប័ន​សាធារណៈ​នានា។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មេដឹកនាំ​រុស្ស៊ី​បាន​ប្រើ​សត្វ​តោ និង​សត្វ​ខ្លា​រាប់​រយ​ក្បាល ដើម្បី​រារាំង​ប្រជាជន​រុស្ស៊ី​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ […]

Continue Reading