រូប​ថត​លោក​ ហ៊ុន​ សែន​ ក្នុង​ឈុត​កង​កម្លាំង​ខ្មែរ​ក្រហម​ ជា​រូប​ភាព​កាត់​ត​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជា​តិ​ ​កាន់​តែ​​ខិត​ជិត​ចូល​មក​ដល់ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ការ​វិះ​គន់​​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​មួយសន្លឹក​ដែល​​បង្ហាញ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ជក់​បារី​ និង​ស្ពាយ​កាំភ្លើង​ផង​ដែរ​។​ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​ផ្សេង​ទៀត​ដែល​និយាយ​អំពី​លោក ហ៊ុន សែន ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើង​ដង។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ ​​​ខាង​លើ​នេះ​​តាម​រយៈ​ Google […]

Continue Reading

សំណង់​ផ្ទះ​នៅ​​ភូមិ​កំណើត​លោក ហេង សំរិន មិន​មែន​ផ្ដល់​ឱ្យ​ជន​ជាតិ​វៀតណាម​ទេ

ចាប់​តាំង​ពី​កម្ពុជា​បាន​សម្រេច​ប្រគល់​ដី​ទំហំ ៤០​ហិកតា​ឱ្យ​ជន​ជាតិ​វៀតណាម​ដើម្បី​ផ្លាស់​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង​មក រូបថត​ជាច្រើន ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​សំណង់​ផ្ទះ​ទើប​សាង​សង់​ឱ្យ​ពួកគេ។ ក្នុង​នោះ រូបថត​ពីរ​សន្លឹកដែល​បង្ហាញ​សំណង់​ផ្ទះ​ដូចៗ​គ្នា ក៏​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម​ផង​ដែរ។ រូបថត​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ២​សន្លឹក​ដែល​បង្ហាញ​ពី​សំណង់​ផ្ទះ​មាន​រចនាបថ​ដូចៗ​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ​ជា​ផ្ទះ​របស់​ជន​ជាតិ​វៀតណាម​ដែល​ទើប​ត្រូវ​បាន​សាង​សង់​ឡើង​ថ្មីៗ។ រូបថត​​ជាមួយ​ការ​អះ​អាង​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រហូត​ដល់​ជិត ២​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «ខប់ៗ​សង់​ផ្ទះ​ថ្មី​ឱ្យ​យួន​ស្អាតៗ»។ Facebook Post | Archived Link ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំងពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​ ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

សំណង់​ផ្ទះ​ផ្ដល់​ឱ្យ​អតីត​យោធិន​កម្ពុជា​ត្រូវ​បាន​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម

បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ប្រគល់​ដី​ទំហំ ៤០​ហិកតា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​រួច​មក ការ​អះអាង​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបភាព​ផ្គុំ​មួយ​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ»។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​ផ្ទាំង​ដែល​កើត​ចេញ​ពី​ការ​ផ្គុំ​ចូល​គ្នា​នៃ​រូបថត​២​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​សប្ដាហ៍​មុន។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ផ្គុំ​ទៅ​ដោយ​រូបថត​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ពី​ថ្ម និង​រូបថត​មួយ​ទៀត ដែល​បង្ហាញ​ឱ្យ​សំណល់​បាក់​ផ្ទះ​បាក់​បែក​រាប​នៅ​លើ​ដី។ រូបភាព​មួយ​ផ្ទាំង​នេះ បាន​ភ្ជាប់​មក​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ» ដែល​ចង់​សំដៅ​ដល់​ផ្ទះ​ថ្ម​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​សាង​សង់​សម្រាប់​ជន​ជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ជម្លៀស​ឱ្យ​ចាកចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប និង​សំណេរ​មួយ​ទៀត​ថា «ផ្ទះ​ខ្មែរ​ក៏​អស់​ស្អាតៗ​ដែរ»។ រូបភាព​មួយ​ផ្ទាំង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក Politically of Cambodia កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ដោយ​មាន​សំណេរ​លើ​រូបថត​ផងដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ […]

Continue Reading

វីដេអូ​ខួប​កំណើត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​បញ្ចូល​សំឡេង​ជា​ភាសា​វៀតណាម

កាល​ពី​ខែ​សីហា​កន្លង​មក​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឱ្យ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បើក​ថ្នាក់បង្រៀន​ភាសា​វៀតណាម​នៅ​ថ្នាក់​ឧត្ដម​សិក្សា ដែល​នាំ​ឱ្យ​ផ្ទុះ​នូវ​ការ​រិះគន់​ពី​សំណាក់​អ្នក​តាម​ដាន​សង្គម​ផង​ដែរ។ ប្រហែល ២​ខែ​ក្រោយ​មក វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ច្រៀង​ចម្រៀង​ខួប​កំណើត​ជា​ភាសា​វៀតណាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ ត្រូវបាន​កាត់​ត​បញ្ចូល​សំឡេង​ជា​ភាសា​វៀតណាម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ឱ្យ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រៀបចំ​ពិធី​ខួប​កំណើត​ឱ្យ​រូប​លោក​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ វីដេអូ​ដដែល​នេះ បង្ហាញ​ទៀត​ថា សមាជិក​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន បាន​ច្រៀង​ចម្រៀង​អបអរ​សាទរ​ខួប​កំណើត​របស់​លោក​ជា​ភាសា​វៀតណាម។ វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង ២​នាទី​កន្លះ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ទៅ​លើ​វីដេអូ​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ជាមួយ​សំណេរ​រៀបរាប់​ថា «រៀន​ច្រៀង​ឱ្យ​ហើយ​ទៅ​ក្រែង​ដល់​ថ្ងៃ​ហ្នុង​អត់​ចេះ​ភាសា​ហ្នឹង»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួតពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ Google […]

Continue Reading

​​រូបថត​ពិធី​បុណ្យ​សព​ក្មេង​ជន​ជាតិ​ថៃ​មិន​ជាប់​ទាក់​ទង​អ្វី​នឹង​ករណី​លិច​ទូក​ចម្លង​នៅ​កម្ពុជា​ទេ

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ កុមារ​កម្ពុជា​ចំនួន ១១​នាក់ បាន​លង់​ទឹក​ស្លាប់ បន្ទាប់​ពី​ទូក​ចម្លង​មួយ​គេ​មួយ​គ្រឿង​បាន​លិច​អំឡុង​ពេល​ឆ្លង​ពី​រៀន​នៅ​ឯ​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​លើកដែក ខេត្ត​កណ្ដាល។ បន្ទាប់​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង រូប​ថត​ចំនួន​៣​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ក្ដា​មឈូស​ជាច្រើន​តម្រៀប​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ពិធី​បុណ្យ​សព​កុមារ​កម្ពុជាដែល​ស្លាប់​ដោយសារ​លិច​ទូក​ដ​នៅ​ភូមិ​កោះ​ចម្រើន។​ ការ​អះ​អាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​លើ​រូបថត​នេះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២២​ ទំព័រ​ហ្វេស​ប៊ុក​មួយ​​​ឈ្មោះ​ «ព្រះធ​ម៌.Page» បាន​បង្ហោះ​រូប​ថត​ចំនួន ​៥​សន្លឹក​ ដែល​ក្នុង​នោះ​មាន​រូប​ថត​ ៣​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃពិធី​បុណ្យ​បូជា​សព​ជាច្រើន​នា​ពេល​រាត្រី​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​ខាង​លើ​នេះ បាន​ភ្ជាប់​រូប​ថត​ទាំង​នេះ​​ទៅ​នឹង​ហេតុការណ៍​លិច​ទូក​ចម្លង ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​តុលា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ នៅភូមិ​សាស្ត្រ​ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល​។​ ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សោកនាដកម្ម​ដ៏​​គួរ​ឲ្យ​សង្វេគ​ សូម​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​សព​ សូម​ប្អូន​បាន​ទៅ​កាន់​សុខ​គតិ​ភព​ កេីត​ជាតិ​ណា​ៗ​ សូម​ប្អូន​បាន​កេីត​ជា​ខ្មែរ​ បន្ត​ការសិក្សា​ឲ្យ​​ដល់​ទី​បញ្ចប់​ កុំ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​»។ Facebook Post | […]

Continue Reading

តើ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ធ្លាក់​ខ្លួន​ជា​អ្នក​ដឹក​ខ្សែ​លក់​តាម​ភូមិ​មែន​ឬទេ?

ខណៈ​ដែល​ព្រះ​សង្ឃ​ព្រះនាម ប៊ុត ប៊ុនតិញ គង់​នៅ​វត្ត​ភ្នំ​សេរី​នៅ​ឯ​ប្រទេស​ស្វីស​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​ន័យ​ថា ព្រះ​សង្ឃ​អង្គ​នេះ​បាន​ធ្លាក់​ខ្លួន​ជា​អ្នក​លក់​ខ្សែ​នីឡុង​តាម​ដង​ផ្លូវ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សកម្មជន​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បណ្ដើរ​កង់​ដឹក​សម្ភារៈ​ផ្សេងៗ​លក់​នៅ​តាម​ដង​ផ្លូវ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ បង្ហាញ​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បាន​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​លក់​ខ្សែ​តាម​កង់​នៅ​តាម​ភូមិ​នានា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម ដែល​មាន​សំណេរ​ថា «ទំនិញ​នាំ​ចូល​ពី​ Cambodia 100%»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ផង​ដែរ។ Facebook Post | Archived Link Fact Check […]

Continue Reading

តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យាន​យន្ត​ជាច្រើន​គ្រឿង​ស្ថិត​លើ​ផ្លូវ​ដ៏​ធំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ ដោយ​មាន​សំណេរ​រៀបរាប់​ថា «ផ្លូវ​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link ទន្ទឹម​គ្នា​នេះអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន បាន​ចោទ​សួរ​ថា តើ​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​មែន​ឬយ៉ាងណា។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន Independent របស់​អង់គ្លេស និង​សារព័ត៌មាន​​អាមេរិក Bloomberg កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក​នេះ។ ​សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន […]

Continue Reading

តើ​ក្រុម​តារា​ចម្រៀង​ប្រុស​ Stray Kids នឹង​មាន​វត្តមាន​នៅ​​កម្ពុជា​មែន​ឬ​?

Stray Kids គឺ​ជា​ក្រុម​តារា​ចម្រៀង​កូរ៉េ​ដ៏​ល្បី​ល្បាញ​មួយ ហើយ​​មាន​ការ​​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម និយាយ​ថា​ ក្រុម​​តារា​ចម្រៀង​កូរ៉េ​​មួយ​នេះ នឹង​មក​ប្រគុំតន្ដ្រី​នៅ​កម្ពុជា​។ ការ​អះ​អាង​មួយនេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដងពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មីៗនេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​​ផ្ទាំង​ខិត​ប័ណ្ណ​មួយ​ដែល​​សរសេរ​ថា​ ក្រុម​តារា​ចម្រៀង​ប្រុស​កូរ៉េ​ Stray Kids នឹង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើប្រាស់​ខាង​លើ​ ដែល​រៀបរាប់​ថា ​ក្រុម​តារា​ចម្រៀង​កូរ៉េ​ នឹង​មក​ប្រគុំ​តន្រី្ត​នៅ​ប្រទេស​កម្ពុជា​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ ផ្ទាំង​ខិត​ប័ណ្ណ​ព័ត៌មាន​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុម​តារាចម្រៀង​ប្រុស​កូរ៉េ​ […]

Continue Reading

រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បី​បន្ត​វេន​ពី​ឪពុក​របស់​លោក​​រួច​មក មេ​ញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ និង​ការ​អះអាង​នានា។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្ដាយ​លោក ហ៊ុន ម៉ាណែត ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​ម្នាក់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូបថត​ជាមួយ​មេដឹកនាំ​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ដឹកថូ ហើយ​មាន​រូប​លោក ហ៊ុន ម៉ាណែត ផង​ដែរនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់ជាមួយ​សំណេរ​ថា «អញ្ចឹង​បាន​ដូច​គ្នា» ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​របស់​លោកស្រី ប៊ុន រ៉ានី ជាមួយលោក ឡេ ដឹកថូ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាង ៤០០​ដង​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា […]

Continue Reading

តារា​សម្ដែង​ហុងកុង លី តាវហួរ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​មិន​ដូច​​ការ​អះ​អាង​នោះ​ឡើយ

ខណៈ​ដែល​តារា​សម្ដែង​ជើង​ចាស់ Andy Lau ឬ​ប្រជាជន​កម្ពុជា​យើង​ភាគ​ច្រើន​ស្គាល់​ថា លី តាវហួរ តែង​តែ​ជា​ទីចាប់​អារម្មណ៍​របស់​មហាជន​ជានិច្ច ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា តារា​សម្ដែង​ហុងកុង​រូប​នេះ បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​របស់​តារា​សម្ដែង​ភាពយន្ត​ហុងកុង ​លោក​ លី​ តៅហួរ​ ជាមួយ​សំណេរ​«R.I.P» ដែល​មាន​ន័យ​ថា ​លោក​បាន​ទទួល​មរណភាព​ហើយ។ ការ​អះអាង​បែប​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក ដែល​​បាន​សរសេរ​រៀប​រាប់​ថា​ «RIP​ សង្ខាមិ​ន​ទៀ​ង ចូរ​សន្សំ​កុសល»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​ និង​ផ្ទៀត​ផ្ទាត់​លើ​ការ​អះ​អាង​មួយ​នេះ​ តាម​រយៈ​សេចក្ដី​រាយ​ការណ៍​បណ្តា​សារព័ត៌​មាន​អន្តរជាតិ​ […]

Continue Reading