រូបថត Kamala Harris ស្លៀកខើចខ្លី ត្រូវបានចែកចាយព្រាតលើបណ្ដាញសង្គម
នៅដើមខែនេះ អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ត្រូវបានតែងតាំងជាបេក្ខនារីសម្រាប់តំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងការបោះឆ្នោតអាមេរិកនាពេលខាងមុខ។ ប៉ុន្មានថ្ងៃបន្ទាប់មក រូបថតពីរសន្លឹកដែលបង្ហាញអ្នកស្រីស្លៀកខើចខ្លីស៊ិចស៊ី ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា រូបថតអ្នកស្រី Harris កាលពីធ្វើការជានារីរកស៊ីផ្លូវភេទ។ រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា រូបថតនេះត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត។ ការអះអាងលើបណ្ដាញសង្គម រូបថតអនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ស្លៀកឈុតខើចខ្លី ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជារូបថតរបស់គាត់នៅពេលគាត់ធ្វើជានារីពេស្យាកាលពីអតីតកាល។ រូបថតជាមួយការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “នេះខាម៉ាឡា ហារីស កាលនៅជាស្រីរកស៊ីផ្លូវភេទ”។ Facebook Post | Archived Link ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតផងដែរនៅក្នុងថ្ងៃតែមួយ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថត និងសំណេរដូចគ្នាទាំងស្រុង។ Facebook Post | Archived Link ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតផងដែរដូចជា X(Twitter) […]
នៅដើមខែនេះ អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ត្រូវបានតែងតាំងជាបេក្ខនារីសម្រាប់តំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងការបោះឆ្នោតអាមេរិកនាពេលខាងមុខ។ ប៉ុន្មានថ្ងៃបន្ទាប់មក រូបថតពីរសន្លឹកដែលបង្ហាញអ្នកស្រីស្លៀកខើចខ្លីស៊ិចស៊ី ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា រូបថតអ្នកស្រី Harris កាលពីធ្វើការជានារីរកស៊ីផ្លូវភេទ។ រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា រូបថតនេះត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត។
ការអះអាងលើបណ្ដាញសង្គម
រូបថតអនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ស្លៀកឈុតខើចខ្លី ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជារូបថតរបស់គាត់នៅពេលគាត់ធ្វើជានារីពេស្យាកាលពីអតីតកាល។
រូបថតជាមួយការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “នេះខាម៉ាឡា ហារីស កាលនៅជាស្រីរកស៊ីផ្លូវភេទ”។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតផងដែរនៅក្នុងថ្ងៃតែមួយ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថត និងសំណេរដូចគ្នាទាំងស្រុង។
ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតផងដែរដូចជា X(Twitter) និង Threads ជាដើម ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិយ៉ាងច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងមួយនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដែលចោទសួរជាភាសាអង់គ្លេសថា “Is this person really being considered for our next President?”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតដូចគ្នានេះនៅលើបណ្ដាញសង្គម Threads ដែលជាបណ្ដាញសង្គមថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Meta។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search និងកម្មវិធីផ្ទៀងផ្ទាត់រូបភាព AI ដែលនាំឱ្យរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតជាច្រើនរបស់អ្នកស្រី Kamala Harris ដែលបង្កើតឡើងដោយកម្មវិធី AI ត្រូវបានបង្ហោះនៅលើប្រព័ន្ធអ៊ិនធឹណិត។
ការផ្ទៀងផ្ទាត់មួយរបស់បណ្ដាញត្រួតពិនិត្យព័ត៌មានក្លែងក្លាយអ៊ីតាលី FACTA NEWS បានបញ្ជាក់ថា រូបថតដែលបង្ហាញអ្នកស្រី Kamala Harris ស្លៀកខើចខ្លីនោះ ត្រូវបានបង្កើតឡើងដោយកម្មវិធី AI។
នៅក្នុងដំណើរការត្រួតពិនិត្យរូបថតនេះ វេបសាយផ្ទៀងផ្ទាត់រូបថត AI មួយហៅថា SightEngine បានបញ្ជាក់ថា រូបថតទាំងពីរសន្លឹកដែលបង្ហាញអ្នកស្រី Harris ស្លៀកខើចខ្លីស៊ិចស៊ីនេះ គឺជារូបភាពបង្កើតឡើងដោយកម្មវិធី AI។
រូបថតនេះក៏ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយសារព័ត៌មានមួយទៀតរបស់អ៊ីតាលីផងដែរ ហើយរកឃើញថា វាជារូបថតបង្កើតឡើងដោយ AI តែប៉ុណ្ណោះ។
ប៉ុន្មានឆ្នាំមកហើយ អនុប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេនិយាយបរិហាថា អ្នកស្រីធ្លាប់ធ្វើការជានារីរកស៊ីផ្លូវភេទ ប៉ុន្តែ សារព័ត៌មានធំៗ ដូចជា DW របស់អាល្លឺម៉ង់ និង EURONEWS របស់បារាំង បានផ្ទៀងផ្ទាត់ទៅលើព័ត៌មាននេះ និងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការបង្ហោះរូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងពីរសន្លឹកនេះ មិនមែនជារូបជាក់ស្ដែងរបស់អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris នោះឡើយ។ រូបថតនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធី AIតែប៉ុណ្ណោះ។
Title:រូបថត Kamala Harris ស្លៀកខើចខ្លី ត្រូវបានចែកចាយព្រាតលើបណ្ដាញសង្គម
Fact Check By: Jay UdomResult: Altered