Fact Check: ផ្ទាំង​បដា​ដែល​មាន​រូប​លោក​ ខឹម​ វាសនា​ ជា​រូប​ភាព​​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ និង​អ្នក​គាំទ្រ​គ្រប់​មជ្ឍ​ដ្នាន​​យ៉ាង​ផុស​ផុល​​។​ ក្នុង​ចំណោម​នោះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើ​ផ្ទាំង​បដា​មួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ និង​មាន​ប្រតិ​កម្ម​ចម្រុះពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​បដា​ ដោយ​​មាន​រូប​ថត​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្ស​ស្លោក​សរសេរ​រៀប​រាប់​ថា​ «ក្បាល​ដែក​គោល​សម័យ​ថ្មី​ អត់​ដឹង​ព្រំ​បោក​ម៉េច​ស្ទាវ​»​។​ លោក​ ខឹម​ វាសនា​ គឺ​ជា​អ្នក​នយោបាយ​កម្ពុជា​មួយ​រូប​ដែល​ធ្លាប់​ជា​សមាជិក​នៃ​គណបក្ស​សមរ​ង្ស៊ី​ និង​ត្រូវ​បាន​គេ​បោះ​ឆ្នោត​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​នៅ​ក្នុង​រដ្ឋ​សភា​កម្ពុជា​នា​ឆ្នាំ​២០០៣​។ លោក​ ខឹម​ វាសនា​ បច្ចុប្បន្ន គឺ​​ជា​​ប្រមុខ​ និង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​។  រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «ពាក្យ​ស្លោក​ថ្មី​ពិត​»។​ […]

Continue Reading