កាលពីពាក់កណ្ដាលខែមិថុនាកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញបានចុះរុះរើផ្ទះ និងសំណង់បណ្ដែតទឹកចេញពីផ្ទៃទន្លេនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយវិធានការនេះ ក្លាយទៅជាប្រធានបទនៃការជជែកវែកញែក និងចែករំលែកនៅលើបណ្ដាញសង្គមយ៉ាងផុសផុល។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់ស្លាកមួយដែលមានសរសេរជាអក្សរខ្មែររិះគន់ទៅលើក្រុមដែលគាំទ្រឲ្យខ្មែរសម្លាប់ខ្មែរនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយត្រូវបានចែករំលែកតៗគ្នា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលមានរូបលោក ដូណាល់ ត្រាំ ដែលត្រូវបានគេស្គាល់ថាគឺជា ប្រធានាធិបតីសហរដ្ឋអាមេរិក នៅពេលនោះ។ រូបថតដដែលនេះបានបង្ហាញថារូបលោកកំពុងតែកាន់ស្លាកមួយដែលសរសេរជាភាសាខ្មែរ ដែលមានអត្ថន័យចង់ប្រាប់ប្រជាជនកម្ពុជាថា ប្រសិនបើអ្នកទាំងអស់គ្នាគាំទ្រពាក្យ «ខ្មែរសម្លាប់ខ្មែរ» គឺហាក់ដូចជាគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រទេសវៀតណាម មកធ្វើអាណានិគមនៅលើប្រទេសកម្ពុជាអញ្ជឹង។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បង្ហាញរូបរបស់លោក ដូណាល់ ត្រាំ ជាមួយនឹងអក្សរសរសេររៀបរាប់ថា «គាំទ្រពាក្យថា ខ្មែរសម្លាប់ខែ្មរ គឺគាំទ្រ ហ៊ុនសែន […]
Continue Reading