តើផ្លូវរូងក្រោមដីនេះមានទីតាំងស្ថិតនៅក្នុងប្រទេសថៃមែនឬទេ?
ពេលនិយាយដល់ប្រទេសថៃនោះ យើងនឹងនឹកឃើញមុនគេគឺប្រទេសក្បែរខាងរបស់យើង ដែលមានតំបន់ទេសចរណ៍នៅតាមទីក្រុង កោះ ឆ្នេរសមុទ្រ និងជាពិសេសនោះគឺ ទេសភាពដ៏ស្រស់ត្រកាល និងវប្បធម៌ បានកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសធ្វើដំណើរមកកាន់ប្រទេសនេះជាច្រើន។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពផ្លូវរូងភ្នំមួយកន្លែង ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ ទំព័រហ្វេសប៊ុកនេះ បានអះអាងថាផ្លូវរូងឆ្លងកាត់ភ្នំនេះ គឺមានទីតាំងស្ថិតនៅក្នុងប្រទេសថៃ។ ការអះអាងនេះ ទទួលបានការចែកចាយតៗគ្នា និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Dream UPSC បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពរូងផ្លូវឆ្លងកាត់ភ្នំមួយកន្លែង។ ទិដ្ឋភាពមួយនេះ ត្រូវបានគេអះអាងថា មានទីតាំងស្ថិតនៅក្នុងប្រទេសថៃ ដោយត្រូវបានចែករំលែកតៗគ្នាជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។ ទំព័រហ្វេសប៊ុកខាងលើ ពុំបានបញ្ជាក់លម្អិតអំពីទីតាំងច្បាស់លាស់ បន្ថែមនោះឡើយ។ ប្រទេសថៃ ជាប្រទេសដែលមានព្រំដែនខាងកើតជាប់នឹងប្រទេសឡាវ និងប្រទេសកម្ពុជា ខាងត្បូងជាប់ប្រទេសម៉ាឡេស៊ី និងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមា។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា […]
Continue Reading