Fact-Check: រូបថត​៣សន្លឹក​​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​កាហ្សា

បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា​កាល​ពី​សប្ដាហ៍​មុន បញ្ហា​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ពេល​នោះ​មក។ ទន្ទឹម​គ្នា​នេះ រូបថត​ ៣​សន្លឹក​ក្នុង​ចំណោម​សំណុំ​រូបថត ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា រូបថត ៣​សន្លឹក​នោះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា […]

Continue Reading