Fact Check: រូបលោក ហ៊ុន សែន រួមដំណើរជាមួយព្រះមហាក្សត្រខ្មែរជារូបថតកាត់ត
ការបញ្ចេញមតិរិះគន់ និងសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ត្រូវបានធ្វើឡើង និងបង្ហោះជារឿយៗពីសំណាក់អ្នកគាំទ្រ និងអតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញនូវទិដ្ឋភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមដំណើរតាមរយៈម៉ូតូជាមួយនឹងព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។ រូបថតនេះ ត្រូវបានប្រតិកម្មចម្រុះជាច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ២សន្លឹកចូលទៅក្នុងក្រុមហ្វេកប៊ុកដែលមានឈ្មោះថា កម្ពុជាក្រោម មាតុភូមិខ្មែរ ដែលបង្ហាញនូវទិដ្ឋភាពព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ នរោត្តម សីហមុនី បានរួមដំណើរតាមរយៈម៉ូតូជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានចែករំលែកបន្ត និងប្រតិកម្មចម្រុះ។ រូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ បង្ហាញនូវទិដ្ឋភាពការជិះម៉ូតូរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ Facebook Post | Archived Link […]
Continue Reading