Fact Check: តើគ្រូ​បង្រៀន​ថៃ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិក​​​មែន​ដែរ​ឬ​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ ប្រទេស​ថៃ​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ១៦​.៥៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​ចំនួន​ ៥០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ CoviShield ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​អាស្ត្រា​ហ្សេនីកា​, និងវ៉ាក់​សាំង​ស៊ីណូវ៉ាក់របស់​ប្រទេស​ចិន​។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​ យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមថៃ​​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​ ក្នុង​ចំណោម​នេះ​មាន​ទំព័រ​​ហ្វេសប៊ុក​ព័ត៌​មាន​មួយ​ ​បង្ហោះ​វីដេអូ​ឃ្លីប​ដោយ​បាន​រាយ​ការណ៍​​ថាមាន​អ្នក​គ្រូ​បង្រៀន​ជន​ជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​ ក្រោយ​ពី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​របស់​សហ​រដ្ឋ​អាមេរិក។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​​ដែល​អ្នក​ប្រើ​ប្រាស់បាន​​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​​ Kim Sophat World News បាន​បង្ហោះវីដេអូ​ឃ្លីប​រាយ​ការណ៍​មួយ​ដោយ​បាន​អះ​អាង​ថា ​គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិច​លាយ​ជាមួយ​វ៉ាក់​សាំង​ចិន។​  ទំព័រ​ហ្វេស​ប៊ុក​​ដដែល​ខាង​លើ​នេះ​ បាន​លើក​ឡើង​នៅ​ក្នុង​វីដេអូ​របស់​ខ្លួន​ថា​វ៉ាក់​សាំង​​អាស្ត្រា​ហ្សេនី​កានេះ​ គឺ​ជាវ៉ាក់​សាំង​របស់​អាមេរិក​។​ វីដេអូ​​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាមួយ​ម៉ឺន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​រាប់​ពាន់​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អាសន្ន​​ធំ​ហើយ​! គ្រូ​បង្រៀន​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​របស់​អាមេរិច​លាយ​ជាមួយ​វ៉ាក់​សាំង​ចិន​​»​។​ Facebook Post | Archived Link […]

Continue Reading