តើ​ព្រះ​សង្ឃ​​មួយ​អង្គ​នេះ​​ពិត​ជា​មាន​ព្រះ​ជន្ម​ ៣៩៩​ព្រះ​វស្សា​មែន​ដែរ​ឬ​ទេ​?​

False International

រហូត​មក​ទល់​ពេល​នេះ​ មាន​មនុស្ស​ជា​ច្រើន​នាក់​ ដែល​បាន​រស់​នៅ​លើ​ផែន​ដី​លើស​ពី​១០០​ឆ្នាំ​ ដោយ​​ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ព្រះ​សង្ឃ​ចំណាស់​មួយ​ព្រះ​អង្គ​ រួម​ជាមួយ​នឹង​ក្មេង​ស្រី​តូច​ម្នាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​ និង​បាន​អះ​អាង​ដោយ​ភ្ចាប់​ជាមួយ​នឹង​សំណេរ​ថា​ ព្រះ​សង្ឃ​អង្គ​នេះ​ មាន​ព្រះ​ជន្ម​ ៣៩៩​ព្រះ​វស្សា​ហើយ​។​ ការ​បង្ហោះ​មួយ​នេះ​ ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ ហ៊ុល រស្មី សម្រស់ធម្មជាតិ បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ព្រះ​សង្ឃ​ចំណាស់​មួយ​ព្រះ​អង្គ​ សូត្រ​ប្រោះ​ព្រំ​ទៅ​ កាន់​ក្មេង​ស្រី​តូច​ម្នាក់​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​អះ​អាង​បន្ត​ថា​ ព្រះ​សង្ឃ​មួយ​អង្គ​នេះ​ គឺ​មាន​ព្រះ​ជន្ម​ប្រមាណ​៣៩៩​ព្រះ​វស្សា​ហើយ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «លោក​តា​មាន​ព្រះ​ជន្មាយុ​399​ឆ្នាំ​ ខំ​មិន​ និង​ស៊ែរ​មួយ​សូម​ឱ្យ​បង​ប្អូន​ជួប​តែ​សេចក្តី​​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ Daily Motion ចុះ​ផ្សាយ​កាល​ពី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ បាន​បង្ហាញ​នូវ​វីដេអូ​ឃ្លីប​មួយ​ ដោយ​មាន​ភិន​ភាគ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​វីដេអូ​ដែល​គេ​បាន​អះ​អាង​ខាង​លើ​។​

គេហ​ទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​ជា​​ភាសា​ថៃ​ថា​ «หลวงตา อายุ 109 ปี กำลังให้พรเหลนน้อย พร้อมเขียนแคปชั่นระบุ “เมื่อเหลนน้อยมาเรียกหา หลวงตาสัมผัสได้ถึงความรักและห่วงใย เรียกมาเคาะหัวให้พรเหลนเลย สาธุๆ” หลังคลิปถูกโพสต์และแชร์ในโลกออนไลน์ ชาวเน็ตเข้ามากราบสาธุกันเป็นจำนวนมาก และยอดวิวคนดูก็พุ่งสูงถึง 45 ล้าน ภายในหนึ่งวัน»​។

​ឃ្លា​នេះ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​​តាម​រយៈ​កម្ម​វិធី​ Google Translate មាន​ន័យ​ថា​ «លោក​តា​ អាយុ​១០៩​ឆ្នាំ​ កំពុង​ឲ្យ​ពរ​ប្រោះ​ព្រំ​ទៅ​កាន់​ចៅ​របស់​លោក​ ដោយ​មាន​ការ​គោរព​ និង​ការ​លើក​សរសើរ​ជា​ច្រើន​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​អ៊ីន​ធឺ​ណិត​ ដោយ​មាន​អ្នក​ចូល​រួម​មើល​វីដេអូ​ឃ្លីប​រហូត​ទៅ​ដល់​៤៥​លាន​ដង​ ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​»​។​

Graphical user interface, application, website

Description automatically generated

Daily Motion News Report | Archived Link

ករណី​អះ​អាង​​មួយ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ការ​ពិត​ផង​ដែរ​ ដោយ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ Snopes​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ គេហ​ទំព័រ​ដដែល​មួយ​នេះ​ ពុំ​បាន​បញ្ជាក់​ថា​ ព្រះ​សង្ឃ​មួយ​នេះ​ មាន​ព្រះ​ជន្ម​៣៩៩​ព្រះ​វស្សា​ ដូច​អ្វី​ដែល​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​បាន​អះ​អាង​នោះ​ឡើយ​។​

Graphical user interface, application, website

Description automatically generated

គេហ​ទំព័រ​ខាង​លើ​ ក៏​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ផង​ដែរ​ថា​ «The video shows a 109-year-old man whose name appears to be Luang Pho Yai»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «វីដេអូ​ឃ្លីប​បង្ហាញ​អំពី​ ទិដ្ឋភាព​ព្រះ​សង្ឃ​ដែល​មាន​ព្រះ​ជន្ម​១០៩​ព្រះ​វស្សា​ ត្រូវ​បាន​គេ​ស្គាល់​ព្រះ​នាម​ថា​ លោក​តា​ ផូ​ យ៉ៃ​»។​

Graphical user interface, text, application

Description automatically generated

Snopes News Report | Archived Link

វីដេអូ​ឃ្លីប​របស់​លោក​តា​ ផូ​ យ៉ៃ​​ ត្រូវ​បាន​រក​ឃើញ​ជា​ច្រើន​ នៅ​លើ​គេហ​ទំព័រ​កម្សាន្ត​ TikTok​ ផង​ដែរ​ ដោយ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​គណនី​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ឈ្មោះ​ថា​ auyary13។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ដែល​បង្ហាញ​នូវ​ទិដ្ឋ​ភាព​វីដេអូ​ឃ្លីប​ខ្លី​ៗរបស់​លោក​តា​ ផូ​ យ៉ៃ​។​

Graphical user interface, website

Description automatically generated

TikTok Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា វីដេអូ​ឃ្លីប​ និង​ការ​អះអាង​​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​។​ ការ​ពិត​វីដេ​អូ​ឃ្លីប​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​សង្ឃ​ចំណាស់​ប្រោះ​ព្រំ​ ទៅ​កាន់​ចៅ​ស្រី​នោះ​ ពុំ​មាន​ព្រះ​ជន្ម​៣៩៩​ព្រះ​វស្សា​ ដូច​ទំព័រ​ហ្វេស​ប៊ុក​បាន​អះ​អាង​នោះ​ឡើយ​។​ ព្រះ​សង្ឃ​ជន​ជាតិ​ថៃ​មួយ​អង្គ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ព្រះ​នាម​ថា​ជា​ លោក​តា​ ផូ​ យ៉ៃ​ (Pho Yai) ដោយ​បច្ចុប្បន្ន​នេះ​ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​១០៩​ព្រះ​វស្សា​ហើយ​។​

Avatar

Title:តើ​ព្រះ​សង្ឃ​​មួយ​អង្គ​នេះ​​ពិត​ជា​មាន​ព្រះ​ជន្ម​ ៣៩៩​ព្រះ​វស្សា​មែន​ដែរ​ឬ​ទេ​?​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.