តើ​ទីលាន​ឯក​រាជ្យ​ក្នុង​ទីក្រុង​គៀវ​ ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​​វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​មែន​ឬ​?​​

ការ​ចូល​ឈ្លានពាន​ និង​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ​បាន​បំផ្លិច​បំផ្លាញ​ជា​បន្ត​បន្ទាប់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អ៊ុយក្រែន​។ ទន្ទឹម​គ្នា​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ទីលាន​ឯករាជ្យ​​ទីក្រុង​គៀវ​ រង​ការ​ខូច​ខាត​ខ្ទេច​​ខ្ទី​នោះ​ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗនេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម […]

Continue Reading

រូបថត​ឈ្លើយ​សឹក​អ៊ុយក្រែន​ឆ្នាំ​២០១៤ ត្រូវ​បាន​អះ​អាង​ថា ជា​ទាហ​ាន​រុស្ស៊ី​ដែល​អ៊ុយក្រែន​ចាប់​ខ្លួន​ថ្មីៗ

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូបថត​ ២​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​កង​ទ័ព​អ៊ុយក្រែន​ចាប់​ខ្លួន។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ […]

Continue Reading

ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ចូល​ទឹក​ដី​អ៊ុយក្រែន​នោះ វីដេអូ និង​រូបថត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​ដ៏​ផុស​ផុល​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នោះ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា វីដេអូ​ឃ្លីប​នេះ បង្ហាញ​ពី​ទាហាន​អ៊ុយក្រែន​​​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ […]

Continue Reading

រូប​ថត​២​សន្លឹក​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីថ្មី​ៗ​នេះ​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូប​ថត​ជាច្រើន​​ពាក់​ព័ន្ធន​ឹង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ មាន​រូបថត​​ពីរ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​រង​របួស​ម្នាក់​ និង​ការ​ផ្ទុះ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីដែល​កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ការ​យល់​ច្រឡំ​។ […]

Continue Reading

​សព​ជន​រង​គ្រោះ MH17 ត្រូវ​បាន​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា សព​ទាហាន​រុស្ស៊ី​ស្លាប់​នៅ​អ៊ុយក្រែន

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចូល​ទឹក​ដី​អ៊ុយក្រែន បាន​កើត​ឡើង​អស់​រយៈ​ពេល​ ៣​ថ្ងៃ​ហើយ ដែល​នាំ​ឱ្យ​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​នេះ ត្រូវ​បាន​​ជជែក និង​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​អះ​អាង​ថា សព​ទាហាន​រុស្ស៊ី ត្រូវ​បាន​ទាហាន​អ៊ុយក្រែន​សម្លាប់​នៅ​ក្នុង​ពេល​ជួប​ប្រយុទ្ធ​គ្នា​នៅ​តាម​ផ្លូវ​មួយ​។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន រួម​មាន​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ […]

Continue Reading

រូបថត​នេះ​មិន​មែន​ជា​កូន​គោ​ក្បាល​បី​ពិត​ប្រាកដ​ឡើយ

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​កូន​គោ​មួយ​មាន​ក្បាល​ដល់​ទៅ​បី ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ​មុន ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ១៥០​ដង និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​កូន​គោ​ក្បាល​បី​ពិត​ប្រាកដ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​កូន​គោ​មួយ​មាន​ក្បាល ៣ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​មក​នេះ ដែល​នាំ​ឱ្យ​​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ១៥០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ […]

Continue Reading

បុរស​ឥណ្ឌា​ស្ទូង​ស្រូវ​លើ​ផ្លូវ​បែក​ភក់ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បក​ស្រាយ​ខុស

រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារៀង​រាល់​ថ្ងៃ ក្នុង​នោះ​មាន​រូបថត និង​វីដេអូ​មួយ​ចំនួន ត្រូវ​បាន​បក​ស្រាយ​ខុស​ពី​អត្ថន័យ​ដើម​របស់​វា។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹកដែល​បង្ហាញ​បុរស​ម្នាក់​ស្ទូង​ស្រូវ​នៅ​លើ​កំណាត់​ផ្លូវ​បែក​ភក់​មួយ​កន្លែង ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​រៀបរាប់​ថា បុគ្គល​ជោគ​ជ័យ គឺ​ជា​បុគ្គល​ចេះ​ឆ្លៀត​ឱកាស។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បក​ស្រាយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ […]

Continue Reading

ទារក​ដែល​គេ​បោះ​បង់​ចោល​នៅ​វៀតណាម នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​យល់​ច្រឡំ

រូបថត ឬ​វីដេអូ​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​មាន​ទាំង​រូបថត ឬ​វីដេអូ​មួយ​ចំនួន បាន​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ។ ដូច​ក្នុង​ករណី​មួយ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ទារក​​ម្នាក់​ដែល​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​បាន​ស្នើ​សុំ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ទទួល​យក​កូន​នោះ​ទៅ​ចិញ្ចឹម។ ការ​បង្ហោះ​រូបថត​ជាមួយ​ខ្លឹមសារ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បង្ហាញ​បំណង​របស់​ពួកគេ​ចង់​យក​ទារក​នោះ​ទៅ​ចិញ្ចឹម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​រូបថត និង​ខ្លឹមសារ​បែប​នេះ បាន​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

រូប​ថត​ចម្លាក់​ទាសភាព​នៅ​អាមេរិក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​​បក​ស្រាយ​ខុស

រូបថត និង​វីដេអូ​ជារាប់​លាន ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​រៀង​រាល់​ថ្ងៃ ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ខ្លះ ត្រូវ​បាន​បក​ស្រាយ​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​អត្ថន័យ​ដើម​នោះ​ឡើយ។ ជា​ឧទាហរណ៍ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​ស្ត្រី​ជាប់​ច្រវ៉ាក់​បី​កូន​តូច​នៅ​ក្នុង​ដៃ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ស្ត្រី​នឹង​ក្លាយ​ជា​ទាសករ​អស់​មួយ​ជីវិត ប្រសិន​បើ​នាង​ជ្រើស​រើស​ប្ដី​ខុស។ រូបថត​ជាមួយ​សំណេរ​ដូច​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​ជាមួយ​សំណេរ​ដូចនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

រូបថត​គម្រប​ខ្សែ​ភាពយន្ត​ប្រេស៊ីល​មួយ ត្រូវ​បាន​អះអាង​មិន​ត្រឹម​ថា​ជា​កុមារ​កំព្រា​នៅ​ស៊ីរី

ស៊ីរី​បាន​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ស៊ីវិល និង​ភាព​វឹក​វរ​អស់​រយៈ​ពេល​ជាង ១​ទសវត្សរ៍​ហើយ ដែល​នាំ​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម និង​ការ​អះអាង​នានា​ភ្ជាប់​នឹង​ស្ថានការណ៍ និង​បញ្ហា​របស់​ប្រទេស​មួយ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​បាន​និយាយថា ក្មេង​ស្រី​ម្នាក់​ដែល​ដេក​នៅ​ក្នុង​គំនូរ​ដៃ​ម្ដាយ គឺ​ជា​កុមារ​កំព្រា​នៅ​ទីក្រុង​អាឡិបប៉ូ (Aleppo) ប្រទេស​ស៊ីរី។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាមួយក​ារ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ហើយ យើង​បាន​រក​ឃើញ​ថា […]

Continue Reading