តើ​នេះ​ជា​​ទិដ្ឋភាព​នៃ​ការ​រៀប​ចំ​តុបតែង​សង្ក្រាន្ត​ថ្មី​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញមែន​ឬ​?

Misleading Political

ស្រប​ពេល​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​អំពី​ការ​រៀប​ចំ​តុប​តែង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ដើម​ណូអែល​ ធ្វើ​ពី​កន្ត្រក​ និង​កញ្ជ្រែង​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​ភ្ជាប់​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ការ​រៀប​ចំ​តុបតែង​ថ្មី​នៅ​។​ ការ​បង្ហោះ​នេះ​ ទទួល​បាន​ការ​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មេសា​ ឆ្នាំ​២០២៤​ម្សិល​មិញ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​ប្រៀប​ធៀប​អំពី​ការ​រៀប​ចំ​តុប​តែង​ ជា​ដើម​ណូអែល​ធ្វើ​ពី​កន្ត្រក​ ក្នុង​អំឡុង​ការ​ប្រារព្ឋ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​នឹង​ខិត​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

រូបថត​ខាង​លើ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្តគ្នា​ជា​ច្រើន​ដង​ ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​ថា​ «រិះគន់​ហើយ​ គិត​ថា​ ល្អ​ជាង​មុន​ តែ​នេះ​យ៉ាប់​ជាង​មុន​ តើ​អ្វី​ទៅ​ជា​អត្តសញ្ញាណ​ជាតិ​​»។​

Facebook Post | Archived Link

ការ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បែប​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ដែល​បាន​ចោទ​ជា​សំណួរ​សួរ​ថា​ «តើ​នេះ​ជា​ការ​ពិត​ទេ​»។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នាមួយ​នេះ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់ហ្វេសប៊ុក​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​រៀប​ចំ​តុប​តែង​ជា​ដើម​ណូអែល​ ធ្វើ​អំពី​កន្ត្រក​​ក្នុង​បរិវេណ​​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ «Christmas tree at phnom Penh airport made from baskets used for fishing. Good symbolism» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ដើម​ណូអែល​ នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ ធ្វើ​ពី​កន្ត្រក​ ប្រើ​សម្រាប់​ការ​នេសាទ​ និមិត្ត​សញ្ញា​ល្អ»។​

Facebook Post | Archived Link

រូប​ថត​បង្ហាញ​ទិដ្ឋភាព​ជ្រុង​មួយ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Teacher Horizon ផង​ដែរ ​ដែល​បាន​បញ្ជាក់​ថា​ នោះ​គឺជា​ទិដ្ឋភាព​នោះ​គឺ​ជា​ការ​តុបតែង​ដើមណូអែល​​ពី​កន្ត្រក​ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​គេហទំព័រ​ខាង​លើ​​ ដែល​ពុំបាន​បញ្ជាក់ថា​​នេះ ​ជា​​ទិដ្ឋភាព​នៃ​ការ​រៀប​ចំ​តុបតែង​សង្ក្រាន្ត​ថ្មី​ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ នោះ​ឡើយ​។​

Teacher Horizons Link | Archived Link

ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ទិដ្ឋភាព​មួយ​ជ្រុង​ផ្សេង​ទៀត​ផង​ដែរ​ នៅ​លើ​គេហទំព័រ​ Frontier Traveller Link ដែល​បាន​បង្ហាញ​ការ​តុប​តែង​ និង​រៀប​ចំ​ជា​ដើម​ណូ​អែល​ ធ្វើ​អំពី​កន្ត្រក​ ដោយ​ភ្ជាប់​នឹង​ការ​សរសេរ​ថា​ «រីករាយ​បុណ្យ​ណូ​អែល​ ពី​អាកាស​យានដ្ឋាន​ភ្នំពេញ​»​។​

Frontier Traveller Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​រៀប​ចំ​តុប​តែង​ដើម​ណូអែល​ ដែល​ធ្វើ​ឡើង​ដោយ​កន្ត្រក​ និង​កញ្ជ្រែង​ នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ក្នុង​អំឡុង​ពេល​បុណ្យ​ណូអែល​ កាល​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​។​

Avatar

Title:តើ​នេះ​ជា​​ទិដ្ឋភាព​នៃ​ការ​រៀប​ចំ​តុបតែង​សង្ក្រាន្ត​ថ្មី​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញមែន​ឬ​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *