Fact-Check: រូបថត​ឈូស​ឆាយ​ព្រៃ​ឈើ​​សម្រាប់​ចម្ការ​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​​វិនាសកម្ម​ព្រៃឈើ​នៅ​ព្រៃឡង់

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ដែល​ខ្លួន​ធ្លាប់​បាន​ផ្ដល់​ទៅ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ជួយ​គាំពារ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។ បន្ទាប់​ពី​ស្ថានទូត​អាមេរិក​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​បែប​នេះ ព័ត៌មាន​ រូបថត និង​រូបភាព​ជាច្រើន ដែល​និយាយ​អំពី​ព្រៃឡង់ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​​ដ៏​ធំ​ល្វឹង​ល្វើយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​​សង្គម​ជាមួយ​សំណេរ​ថា «ព្រៃឡង់​ពី​មុន» និង «ព្រៃឡង់​ពេល​នេះ»។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​​រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​ការ​​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​អះ​អាង​ថា​ជា​​ព្រៃឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​​មួយ​ឈ្មោះ​ថា គណបក្ស​សម្រែក​យុត្តិធម៌​សង្គម បាន​បង្ហោះ​បំណែក​រូបថត​ពីរ​សន្លឹក​​​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ បំណែក​មួយ​នៃ​រូបថត​នោះ បង្ហាញព្រៃ​ឈើ​នៅ​តំបន់​មាន​ទឹក ហើយ​មាន​សំណេរ​ថា «កោះ​កុង​ក្រៅ​ត្រៀម​ខ្លួន​អភិវឌ្ឍន៍» ខណៈ​បំណែក​មួយ​ទៀត​នៃ​រូបថត​នោះ បង្ហាញ​​នូវ​​វាល​ល្វឹង​ល្វើយ​ បន្ទាប់​ពី​ការ​កាប់​ឆ្ការ​ឈូស​ឆាយ​ព្រៃឈើ។ សំណេរ​លើ​បំណែក​នៃ​រូបថត​នេះ សរសេរ​ថា គម្រប់​ព្រៃឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់ ត្រូវ​បាន​កាប់ឆ្ការ និង​បោស​សម្អាត​ក្លាយ​ទៅ​ជា​ទីវាល​ល្វឹង​ល្វើយ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ […]

Continue Reading

Fact Check: រថយន្ត​ដឹក​ឈើ​ពេញ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​

បញ្ហា​នៃ​ការ​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ឈើ​ខុស​ច្បាប់​ទាំង​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ក្តី​ បាន​ក្លាយ​ជា​​ប្រធាន​បទ​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ ប្រជា​ពលរដ្ឋ​កម្ពុជា​។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បានចែក​ចាយ​ និង​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមហ្វេស​បុ៊ក​ ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​អំ​ពីតថភាព​ និង​ទិដ្ឋ​ភាព​នៃ​​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។  ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម […]

Continue Reading

Fact-Check: រូបថត​មួយ​សន្លឹក​បង្ហាញ​គំនរ​ឈើ​ដ៏​ច្រើន​មិនមែន​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ទេ

ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា និង​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​​ដែល​ត្រូវ​បាន​ជជែក​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​រូបថត ឬ​រូបភាព​នៃ​ការ​បាត់​បង់​គម្រប់​ព្រៃឈើ ត្រូវ​បាន​គេ​បង្ហោះ​ ឬ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​ពី​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ទៅ​រូបថត​មួយ​សន្លឹក​នេះ រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ […]

Continue Reading

Fact-Check: រូបថត​ការ​ដឹក​ជញ្ជូនឈើ​ហុប និង​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​ដ៏​ធំ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

ខណៈ​ដែល​ការ​ប្ដឹង​ផ្ដល់​គ្នា​រវាង​ឧកញ៉ា​ម្នាក់ និង​យុវតី​ម្នាក់​ជា​ពិធីការិនី​ទូរទស្សន៍​មួយ​​កំពុង​ផ្ទុះ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មតិ​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា​ថា មិន​សូវ​ចាប់​អាម្មណ៍​លើ​បញ្ហា​ប្រទេស​ជាតិ ឬ​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​តិចតួច​ បាន​ឈឺ​ឆ្អាល​នឹង​បញ្ហា​សង្គម ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​វិនាស​កម្ម​ព្រៃឈើ​ជាដើម។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​សំដៅ​ដល់​វិនាសកម្ម​ព្រៃឈើ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ពីរ​សន្លឹក​នោះ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា […]

Continue Reading