វីដេអូ​ឃ្លីប​បង្ហាញ​មនុស្ស​ខ្ពស់​នៅ​​ឥណ្ឌា​​​ត្រូវ​​បាន​​បង្កើត​​ដោយ​កម្មវិធី​ AI

វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​ស្រ្តី​ដែល​មាន​មាឌ​ធំ​ និង​ខ្ពស់​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ដោយ​ភ្ជាប់​ថា​ជា​ទិដ្ឋភាព​ស្រ្តី​ជន​ជាតិ​​ឥណ្ឌា​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​ស្រ្តី​ដែល​មាន​សភាព​មាឌ​ធំ​ និង​ខ្ពស់​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​ភ្ជាប់​នឹង​ការ​អះអាង​ថា​ ទិដ្ឋភាព​នោះ​ គឺ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចុម!​នៅ​ឥណ្ឌា​ពី​មុន​មាន​មនុស្សធំ​ៗខ្ពស់​ៗដូច​នៅ​ខ្មែរ​ដែរ​»។ https://www.facebook.com/reel/521492540729725 Facebook Post | Archived Link វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ ដូច​ជា​ Instagram ដែល​ជា​បណ្ដាញ​សង្គម​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Meta។​ Instagram Post | Archived Link វីដេអូ​បង្ហោះ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​​នៅ​លើ​គេហទំព័រ​វីដេអូ​ […]

Continue Reading

កំណាត់​ផ្លូវ​មួយនៅ​​ឥ​ណ្ឌា​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ជា​ដង​ផ្លូវ​​នៅ​​វៀត​ណាម​

រូបថត​ប្រៀប​ធៀប​ដង​ផ្លូវ​កម្ពុជា​ជាមួយ​ដង​ផ្លូវ​ប្រទេស​ថៃ និង​វៀតណាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ក៏​ដូចជា​ប្រតិកម្ម​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។​ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា រូប​ថត​មួយ​សន្លឹក​ ដែល​ភ្ជាប់​ទង់​ជាតិ​វៀត​ណាម​ទៅ​នឹង​កំណាត់​ដង​ផ្លូវ​មួយ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Continue Reading

Fact Check: តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​អះ​អាង​ថា​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​ពិត​ជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ និង​បាន​អះ​អាង​ថា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​ ខេត្ត​កំពត​ គឺ​ជា​ ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ១៤៨គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ​ និង​​មាន​​ឆ្នេរ​ដ៏​វែង​ស្ថិត​នៅ​លើ​ឈូង​សមុទ្រ​ថៃ​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «កំពត​ កំពូល​ដួង​ចិត្ត»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

Fact Check: តើវីដេអូ​នេះ​បង្ហាញ​​ការ​ប្រហារ​ជីវិត​បុរស​៤​នាក់​ដែល​បាន​​រំលោភ​កូន​ក្មេង​មែន​​ឬ​ទេ​?

ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​តែ​បន្ត​មាន​នៅ​តាម​បណ្តា​ប្រទេស​នានា​ ដូច​ជា​ប្រទេស​ជប៉ុន​ សិង្ហបុរី​ ចិន​ និង​វៀត​ណាម​ជា​ដើម​​ ​ដែល​វីធី​សាស្រ្ត​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល។​ ជា​ក់​ស្តែង​ នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ថ្មី​ៗ​នេះ​មាន​វីដេអូ​ និង​រូប​ថត​ចំនួន​បី​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​ និង​យក​មនុស្ស​ទៅ​ដុត​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រំលោភ​កូន​ក្មេង​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ និង​រូប​ថត​ផ្តាម​ បង្ហាញ​អំពីសកម្មភាព​ដែល​ក្រុម​មនុស្ស​មួយ​ក្រុម​ បាន​នឹង​កំពុង​តែ​ចង​​ និង​ដុត​បុរស​ចំនួន​៤​នាក់​នៅ​ក្នុង​ភ្លើង​ចំបើង​។​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ក៏​បាន​​អះអាង​ផង​ដែរ​ថា ទិដ្ឋ​ភាព​ទាំង​នេះ​ គឺ​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​ជន​ដែល​បាន​រំលោភ​កូន​ក្មេង​។​ វីដេអូឃ្លីប​​ និង​រូប​ថត​ផ្តាម​ចំនួន​បី​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «#ទោស​ប្រហារ​ជីវិត​ពី​បទ​រំលោភ​កូន​ក្មេង​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​ករណី​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading

Fact-Check: តើ​ឥណ្ឌា​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​មាន​ជីវិត​​ក្នុង​ទឹក​ទន្លេ​មែន​ឬទេ?

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​បន្ត​មួយ​ ដែល​និយាយ​ថា វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ និង​ដៃ​ទន្លេ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​បែប​នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​នៃ​សារព័ត៌មាន​ឥណ្ឌា​ថ្ងៃ​នេះ (India Today)។ សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន​មួយ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ដល់​ជាង ៣០០​ដង និង​មតិ​មួយ​ចំនួន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​ទំព័រហ្វេសប៊ុក​ «ពេល​នេះ​ ឥណ្ឌា​រក​ឃើញ​វីរុស​កូវីដ-១៩​ក្នុង​ទឹក​ទន្លេ»។ Kampuchea Thmey’s report | Archived Link ក្រៅ​ពី​ចុះ​ផ្សាយ​អត្ថបទ​សារព័ត៌មាន​ហើយ​នោះ សារព័ត៌មាន​កម្ពុជា​មួយ​នេះ ក៏​បាន​ផលិត​សេចក្ដី​រាយការណ៍​នេះ​ជា​វីដេអូ​ផង​ដែរ ហើយ​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​នៅ​ថ្ងៃ​នោះ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចូល​មើល​ដល់​ទៅ​ជិត ៨​ម៉ឺន​ដង ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិម្ម​ពី​សំណាក​អ្នក​ប្រើ​បណ្ដាញ​សង្គម​រាប់​ពាន់​នាក់ និង​មតិ​ជាច្រើន​ផង​ដែរ។ Kampuchea Thmey’s video report | Archived Link ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នៃ​សេចក្ដី​រាយការណ៍​បែប​នេះ Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការពិត​តាម​រយៈ​ការ​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​របស់ Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា […]

Continue Reading

Fact Check: តើ​រូបថត​នេះ​បង្ហាញ​ជ្រុង​មួយ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា​មែន​ឬទេ​?​

ការ​​ផ្ទុះ​​ឡើង​នូវ​ចំនួន​ឆ្លង​ និង​​ករណី​​ស្លាប់​​ដ៏​​ច្រើន​​ជា​រៀង​​រាល់​​ថ្ងៃ​​នៅ​​ក្នុង​​ប្រទេស​​ឥណ្ឌា​​ ដោយ​សារ​​តែ​​ជំងឺ​​​កូវីដ​១៩​​បំម្លែង​​​ថ្មី​​នោះ​​ បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​ ដែល​ជា​ពិ​សេស​នោះ​ គឺ​ការ​រៀប​ចំ​ទុក​ដាក់សព​ស្លាប់​ដោយ​សារ​តែ​មេរោគ​ឆ្លង​មួយ​នេះ​។​ ទន្ទឹម​គ្នា​នេះ ​រូបថត​មួយ​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សាក​សព​រលួយ​មួយ​ ត្រូវ​បាន​សត្វ​ស៊ី​នៅ​តាម​មាត់​ទឹក​មួយ​កន្លែងនោះ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជា​ទិដ្ឋ​ភាព​សាកសព​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​​ឥណ្ឌ​ា​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​១០​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​មួយ​សន្លឹក​​​​​​បង្ហាញ​​សត្វ​ឆ្កែចំនួន​​ពីរ​ក្បាល កំពុង​ស៊ី​សាកសព​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​​​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អះ​អាង​នៅ​ក្នុង​សារបង្ហោះ​របស់​ខ្លួន​ផង​ដែរ​ថា​ ​រូបថត​នោះ គឺ​ទិដ្ឋភាព​មួយ​នៃ​​វិបត្តិ​​កូវីដ-១៩​​នៅ​ឥណ្ឌា​​។​ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​​​គួរ​ឱ្យ​​អាណិត​ណាស់​ សាក​សព​អ្នក​ស្លាប់​ដោយ​សារ​តែ​កូវីដ​នៅ​ឥណ្ឌា​»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​​លើ​​គណនី​​មួយ​​នៃ​​បណ្ដាញ​​សង្គម​​ Pinterest […]

Continue Reading

Fact-Check: ទេសភាព​បៃតង​នៅ​ឥណ្ឌា​ត្រូវ​បាន​អះ​អាង​ថាជា​គម្រប់​ព្រៃឈើ​បៃតង​ខេត្ត​រតនគិរី​ជាង​២០​ឆ្នាំ​មុន

ការ​បាត់​បង់​គម្រប់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បន្ទោស​ទៅ​លើ​ការ​គ្រប់​គ្រង​ដោយ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បញ្ហា​នេះ ត្រូវ​បាន​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត។ ថ្មីៗ​នេះ រូបថត​នៃ​គម្រប់​ព្រៃឈើ​បៃតង​មួយ​កន្លែង​ដែល​មាន​ផ្លូវ​លូន​កាត់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទេសភាព​គម្រប់​ព្រៃឈើ​ខេត្ត​រតនគិរី​នៅ​ក្នុង​ឆ្នាំ​១៩៩៦។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​ដល់​ទៅ ២៥​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ រូបថត​មួយ​ក្នុង​ចំណោម​នោះ បង្ហាញ​នូវ​ផ្លូវ​មួយ​កំណាត់​លូន​ក្នុង​ព្រៃ​ឈើ​បៃតង​ស្រស់។ សំណេរ​លើ​រូបថត​នោះ ត្រូវ​បាន​សរសេរ​ថា «ខេត្ត​រតនគិរី​ឆ្នាំ​1996»។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ «លទ្ធផល​ចុង​ក្រោយ​បំផុត​ដែល​បាន​ប្រដៅ​ក្រុម​ការងារ​បច្ចេកទេស​របស់អង្គការ​សហ​ប្រជាជាតិ​ថា ពួកគេ​ទាំង​មាន​ចំណេះ​ដឹង​ពិត​ពី​របៀប​ស្ល​សម្ល​កកូរ​ខ្មែរ​ដែរ​ឬ​ទេ? ថា ​វា​ស្មើ​នឹង​ប្រមាថ​យន្តការ​នៃ​សន្ធិ​សន្តិភាព​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ២៣ តុលា ១៩៩១ ដែរឬទេ?»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូប​របស់ Google ដែល​នាំ​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​ទាំង​ស្រុង​អំពី​រូបថត​មួយ​សន្លឹក​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​​នៅ​លើ​វេបសាយ​រក្សា​ទុក​រូបថត Shutterstock ដែល​​បញ្ជាក់​ថា ​កំណាត់​ផ្លូវ​លូន​ក្នុង​ព្រៃ​បៃតង​នេះ គឺ​ស្ថិត​នៅ​ក្នុង​​តំបន់​ភ្នំវ៉ាយ៉ាណាដ​(Wayanad) […]

Continue Reading

Fact-Check: សាសនិក​ហិណ្ឌូ​មិន​បាន​គ្រវែង​ចោល​ទេវ​រូប​ព្រោះ​តែ​មិន​អាច​ការពារ​ពួក​គេ​ពី​កូវីដ-១៩​ទេ

ថ្មីៗ​នេះ កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​នោះ​ឡើយ ក៏​ព្រោះ​តែ​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី។ បន្ទាប់​មក ការ​ជជែក និង​ការ​ចែក​រំលែក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្ដោត​ទៅ​លើ​បញ្ហា​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ក្រុម​អ្នក​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ហិណ្ឌូ​សាសនា បាន​សម្រេច​ចិត្ត​បោះ​ចោល​ទេវ​រូប​​ នៅ​តាម​ផ្លូវ​សាធារណៈ និង​តាម​ទឹក​ជា​ដើម បន្ទាប់​ពី​ពួកគេ​យល់​ថា ទេវ​ដែល​ពួកគេគោរព​នោះ មិន​បាន​ជួយ​ការពារ​ពួកគេ​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ​ឡើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​បាន​រក​ឃើញ​ថា ការ​ពិត​មិន​ដូច​ទៅ​នឹង​ការ​អះ​អាង​នេះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​រូបថត ៤​សន្លឹក ដែល​បង្ហាញ​ចម្លាក់​ព្រះ​គណេស និង​ទេវ​​រូប​ដទៃ​ទៀត​នៅ​ក្នុង​ជំនឿ​ហិណ្ឌូ​សាសនា បាន​ស្ថិត​នៅ​រ៉ាត់​រាយ​នៅ​លើ​ផ្លូវ​ថ្នល់ និង​អណ្ដែត​នៅ​លើ​ទឹក​ជា​ដើម។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​ថា ​​ទេវ​រូបទាំង​នេះ ត្រូវ​បាន​សាសនិក​ហិណ្ឌូ​បោះ​ចោល​នៅ​តាម​ដង​ផ្លូវ និង​ក្នុង​ទឹក បន្ទាប់ពី​ពួកគេ​អស់​ជំនឿ​លើចម្លាក់​ទាំង​នោះ ដែល​ពុំ​អាច​ជួយ​ពួកគេ​ឱ្យ​គេច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ឯណោះ រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «ក្រុម​អ្នក​កាន់​សាសនា​ Hindu បាន​ចោល​ព្រះ​ដែល​ខ្លួន​គោរព​ ពេញ​ដង​ផ្លូវ និង​ដង​ស្ទឹង»។ Facebook Post | Archived Link […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​សាក​សព​ជាច្រើន​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា

ការ​ផ្ទុះ​ឡើង​ចំនួន​ឆ្លង និង​ករណី​ស្លាប់​ដ៏​ច្រើន​ជារៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី​នោះ បាន​បង្ខំ​ឱ្យ​កម្ពុជា​បិទ​ជើង​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ ខណៈ​ដែល​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​​កូវីដ-១៩​នេះ រូបថត រូបភាព វីដេអូ និង​ព័ត៌មាន​ជាច្រើន​អំពី​វិបត្តិ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​ចាយ​យ៉ាង​ច្រើន​លើ​បណ្ដា​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​​សាក​សព​ជាច្រើនដែល​ត្រូវ​បាន​វេច​ខ្ចប់​រក្សា​ទុក​នៅ​ទីតាំង​មួយ​ ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ផង​ដែរជាមួយ​នឹង​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៃ​សោកនាដកម្ម​ដោយសារ​មេរោគ​កូវីដ-១៩ ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា។ ទោះជាយ៉ាងណា ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ រក​ឃើញ​ថា ការ​ភ្ជាប់​រូបថត​នេះ​ទៅ​នឹង​សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា​នេះ រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​ផ្សេង​ទៀត ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ដែល​ភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ គឺ​សព​ដ៏​ច្រើន​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ រូបថត​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​យោបល់​ចម្រុះ​បែប។ ប៉ុស្តិ៍​ជាមួយ​រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​គ្រុប​ផ្សេងៗ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ សរសេរ​រៀបរាប់ថា «#ឋាន​នរក​នៃ​ប្រទេស​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​ពេល​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ ដោយសារ​តែ​ជំងឺ​ឆ្លង​កូវីដ​១៩ នេះ​ក៏​ព្រោះ​តែ​ប្រជាពលរដ្ឋ​ឥណ្ឌា​មិន​ស្ដាប់​តាម​ការ​ណែនាំ​អំពាវ​នាវ​របស់​ក្រសួង​សុខាភិបាល​របស់​ពួក​គេ គឺ​ជំនឿរ​លើ​សាសនា​ពួកគេ​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​ប្រជាជន​ច្រើន​បែប​នេះ រក​តែ​កន្លែង​ដាក់​សាក​សព​បូជា ស្ទើរ​តែ​មិន​បាន​ កន្លែង​ដុត​សាក​សព ដូចជា​កន្លែង​ដុត​សម្រាម ។ «សូម​ចូល​រួម​អនុវត្តន៍​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យ​បាន​ម៉ឺង​ម៉ាត់ និង​ខ្ជាប់​ខ្ជួន ៣​ការពារ ៣កុំ »។ […]

Continue Reading