ការ​អះអាង​មិន​ត្រឹម​ត្រូវ ​មេដឹកនាំ​អ៊ីស្រាអែល​រត់​គេច​ពី​គ្រាប់​ផ្លោង​អ៊ីរ៉ង់

ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ដ៏​ច្រើន​របស់​អ៊ីរ៉ង់​ទៅ​លើ​អ៊ីស្រាអែល​កាល​ពី​ដើម​សប្ដាហ៍​នេះ​ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ (Bejamine Netanyahu)​ រត់​នៅ​ក្នុង​អគារ​មួយ ត្រូវបាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះអាង​ថា​ មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះបាន​រត់​ចូល​​លេនដ្ឋាន​របស់​លោក​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវបាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​​ ខែ​តុលា​ ឆ្នាំ​២០២៤​កន្លង​ទៅនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹកនាំ​របស់​អ៊ីស្រាអែល​ បាន​រត់​គេច​ភៀស​ខ្លួន​ អំឡុង​ពេល​អ៊ីរ៉ង់​កំពុង​តែ​បើក​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​។​ អ្នក​ប្រើ​ប្រាស់​ដដែល​​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ និង​ពេល​វេលា​នៃ​ហេតុការណ៌​​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​មក​កាន់​អ៊ីស្រាអែល​។​ Facebook Post | Archived Link វីដេអូ​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​  ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៤​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «បែក​ធ្លាយ​វីដេអូ​ មេដឹកនាំ​អ៊ីស្រាអែល​លោក​ ណេតាន់យ៉ាហ៊ូ […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគារ​បាក់​រលំ​​នៅ​អ៊ីស្រាអែល​មែន​ដែរ​ឬ​?

ចាប់​តាំងពី​សង្គ្រាម​អ៊ីស្រាអែល-​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​កាល​ពី​ដើម​ខែ​តុលា​កន្លង​មក​នេះ វីដេអូ​ជាច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​បង្ហូរ​ឈាម​មួយ​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ ក្នុង​នោះ​ មាន​វីដេអូ​ឃ្លីប​​​មួយ​​ដែល​​បង្ហាញ​​​អគារ​​កម្ពស់​ជាច្រើន​ជាន់​​មួយ​បាន​ដួល​បាក់រលំ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ។ វីដេអូ​នេះ ត្រូវ​បាន​​ភ្ជាប់ជាមួយ​ការ​អះអាង​ថា​ វា​ជា​ទិដ្ឋភាព​នៃ​ការ​បាក់​រលំ​អគារ​​ដែល​បាន​កើត​ឡើង​នៅ​អ៊ីស្រាអែល​។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បាក់​រលំ​អគារ​ជា​ច្រើន​ ជាមួយ​ការ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ដែល​បាន​កើត​ឡើង​ នៅ​អ៊ីស្រាអែល​នា​ពេល​ថ្មី​ៗ​នេះ​។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «នៅ​សុខ​ៗ​អគារ​នៅ​អ៊ីស្រាអែល​បាន​រលំ​ជាច្រើន​»។​​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​វីដេអូ​ឃ្លីប​ TikTok ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ […]

Continue Reading

កុមារ​រង​​​​គ្រោះ​រញ្ជួយ​ដី​នៅ​ស៊ីរី​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹងសង្គ្រាម​អ៊ីស្រាអែល​-ហាម៉ាស់

ខណៈ​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ថ្ងៃ​មក​ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​កុមារ​​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​ ត្រូវ​បាន​បង្ហោះ​​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​ ដោយ​ភ្ជាប់​ថា ​ទិដ្ឋភាព​នោះ​ គឺ​ជា​លទ្ធផល​នៃ​សង្គ្រាម​​ខាង​លើ​។​​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល ៣៨​វិនាទី​ ​បង្ហាញ​​ក្មេង​ម្នាក់​​ជាប់​នៅ​ក្រោម​គំនរ​បែក​បាក់​នៃ​អគារ​មួយ​កន្លែង​។​ វីដេអូ​ឃ្លីប​នោះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ក៏​ព្រោះ​តែ​វីដេអូ​នេះ​ មក​ពី​ប្រទេស​ប៉ាឡេស្ទីន​ ទើប​គ្មាន​ព័ត៌មាន​ណា​ចុះ​ផ្សាយ​»។​ Facebook Post | Archived Link ការលើក​ឡើង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ […]

Continue Reading

Fact-Check: រូបថត​៣សន្លឹក​​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​កាហ្សា

បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា​កាល​ពី​សប្ដាហ៍​មុន បញ្ហា​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ពេល​នោះ​មក។ ទន្ទឹម​គ្នា​នេះ រូបថត​ ៣​សន្លឹក​ក្នុង​ចំណោម​សំណុំ​រូបថត ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា រូបថត ៣​សន្លឹក​នោះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១ រូបថត​ ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​​ហ្វេសប៊ុក​ម្នាក់​​ជាមួយ​ការ​សំណេរ​រៀបរាប់​រូបថត​ទាំង​នេះ​ទៅ​នឹង​​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា (Gaza)​នាពេល​ថ្មីៗ​នេះ ដែល​បាន​បង្ក​សោកនាដកម្ម​ទៅ​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ជន​ជាតិ​ប៉ាឡេស្ទីន​ជាច្រើន​នាក់។ អ្នក​ប្រើ​ហ្វេសប៊ុក​​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល​នេះ គឺ​ជា​ការ​សង​សឹក​ទៅ​លើ​ក្រុម​ហាម៉ាស​(Hamas) ដែល​ជា​ក្រុម​បះបោរ​ប្រដាប់​អាវុធ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ប្រឆាំងន​ឹង​ប្រទេស​អ៊ីស្រាអែល។ រូបថត​ទាំង ៤​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​នឹង​សំណេរ​នេះ រួម​មាន៖ ១. រូបថត​​បង្ហាញ​យន្ត​ចម្បាំង​យោធា ៤​គ្រឿង​ហោះ​ហើរ​លើ​ដែន​អាកាស ២. រូបថត​បង្ហាញ​កំសួល​ភ្លើង និង​ផ្សែង​ផ្ទុះ​ឡើង​គ្រប​ដណ្ដប់​លើ​អគារ​លំនៅឋាន​ខ្ពស់ៗ ៣. រូបថត​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​បច្ចុប្បន្ន លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)​ ៤. រូបថត​បង្ហាះ​មនុស្ស​មួយ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល​ផង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ផង​ ប្រមូល​ផ្ដុំ​បង្ហាញ​​ការ​តវ៉ា និង​ដុត​ទង់ជាតិ​ និង​រូបថត​មេដឹកនាំ​អ៊ីស្រាអែល រូបថតជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម […]

Continue Reading