ស្ថិតនៅតាមដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម កោះប៉ែន ជាកន្លែងសម្រាកលម្ហែកាយយ៉ាងស្រស់ស្អាតក្រៃលែង និងជាតំបន់កម្សាន្តមួយដែលសម្បូណ៍ទៅដោយបរិយាកាសបរិសុទ្ធ ឆ្នេរខ្សាច់ពណ៌ស ជាមួយនឹងស្ពានធ្វើអំពីឈើឫស្សីដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ ទន្ទឹមនឹងនោះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតទឹកធ្លាក់ដ៏ស្រស់ស្អាតចំនួន៣សន្លឹកនៅលើបណ្តាញសង្គម និងបានអះអាងថាទឹកធ្លាក់នោះ គឺមានទីតាំងស្ថិតនៅលើកោះប៉ែន ខេត្តកំពង់ចាម។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាងភ្ជាប់ជាមួយនឹងរូបថតខាងលើនោះ គឺមិនត្រឹមត្រូវឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Troll_NTS បានបង្ហោះរូបថតចំនួន៣សន្លឹក បង្ហាញអំពីទិដ្ឋភាពទឹកធ្លាក់មួយកន្លែង។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ទីតាំងទឹកធ្លាក់នៅក្នុងសំណេររបស់ខ្លួនផងដែរ ដោយអះអាងមានទីតាំងស្ថិតក្នុងខេត្តកំពង់ចាម។ រូបថតដែលភ្ជាប់នឹងសំណេរអះអាងខាងលើនេះ ត្រូវបានប្រតិកម្ម និងចែកចាយតៗគ្នាជាច្រើនពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកបានសរសេររៀបរាប់ថា «កំពង់ចាម កោះប៉ែន កនយើងស្គាល់ទេប្រាប់ Admin ផង?»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google […]
Continue Reading