Fact Check: លោក​ សម​ រង្ស៊ី​ រត់​ក្នុង​ឈុត​​រុំ​ក្រណាត់​ស​ ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយនៅ​​កម្ពុជា​​ ខក​​ខាន​​មិន​​បាន​​វិល​​ត្រឡប់​​ទៅ​​កម្ពុជា​​នោះ​ឡើយ​។​ ការ​បរាជ័យ​នៃ​ការ​​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ និង​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​នៅ​តាម​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​លោក​ សម​ រង្ស៊ី​ ក្នុង​សម្លៀក​បំពាក់​ឈុត​ស​​ រត់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ភ្ជាប់​ដោយ​អក្សរ​ដែល​បាន​សរសេសរ​ថា​ «ឈ្នះ​ហើយ​បង​ប្អូន​»។ […]

Continue Reading

Fact Check: ផ្ទាំង​បដា​ដែល​មាន​រូប​លោក​ ខឹម​ វាសនា​ ជា​រូប​ភាព​​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ និង​អ្នក​គាំទ្រ​គ្រប់​មជ្ឍ​ដ្នាន​​យ៉ាង​ផុស​ផុល​​។​ ក្នុង​ចំណោម​នោះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើ​ផ្ទាំង​បដា​មួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ និង​មាន​ប្រតិ​កម្ម​ចម្រុះពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo […]

Continue Reading

Fact Check: រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ធ្លាប់​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ​នៅ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ទាំង​១២៣​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ នោះ​ បាន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ដោយ​តែង​តែ​ត្រូវ​បាន​គេ​រិះ​គន់ និង​វាយ​បក​ជា​រឿយ​ៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​ម្នាក់​កំពុង​តែ​ដេក​​នៅ​លើ​ដី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​យក​មក​បង្ហោះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo […]

Continue Reading