ការបោះឆ្នោតជាតិសំខាន់ៗកាន់តែខិតជិតចូលមកដល់នៅក្នុងរយៈពេលមួយឆ្នាំខាងមុខទៀត ចំណែកឯការរិះគន់ និងវាយប្រហារគ្នាជាពាក្យសម្តីខាងនយោបាយ បានក្លាយទៅជាប្រធានបទមួយនៃការជជែកដេញដោល រវាងអ្នកប្រើប្រាស់គ្រប់មជ្ឍដ្នាន និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមនានា។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស ខេង ឈរកាន់សត្វមាន់ មានសភាពមុខមាត់ជាមនុស្សចំណាស់ ត្រូវបានអ្នកប្រើប្រាស់យកមកចែកចាយ និងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង មានសភាពមុខមាត់ ទម្រង់ជាមនុស្សចំណាស់។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់ទីតាំង និងព័ត៌មានលំអិតអំពីរូបថតមួយសន្លឹកនោះឡើយ។ រូបថតភ្ជាប់ដោយសំណេរអះអាងមួយនេះត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ និងចែកចាយតៗគ្នាជាច្រើនដង នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក ក៏បានសរសេររៀបរាប់នៅក្នុងសំណេររបស់ខ្លួនផងថា «យើងទៅជល់មាន់ នៅ ម៉ាយ៉ានម៉ា [មីយ៉ាន់ម៉ា] ដើម្បីបង្វែរបច្ចុប្បន្នភាពរបស់រាស្ត្រខ្មែរ..»។ Facebook Post […]
Continue Reading