តើលោក ពូទីន អង្គុយលេងទោងជាមួយប្រធានាធិបតីបារាំងលោក ម៉ាក្រុង មែនដែរឬទេ?
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក ការអះអាងជាច្រើន ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមពី សំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ក្នុងចំណោមនោះ វីដេអូឃ្លីបមួយបង្ហាញអំពីទិដ្ឋភាពលោក ពូទីន និងលោក ម៉ាក្រុង អង្គុយលេងទោងយោងគ្នាទៅវិញទៅមក ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។ វីដេអូមួយនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia រកឃើញថា វីដេអូឃ្លីបបង្ហោះខាងលើនោះ គឺត្រូវបានកាត់ត។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ចែកចាយវីដេអូឃ្លីបមួយដែលមានរយៈពេលប្រមាណ ១៤វិនាទី ទៅក្នុងក្រុមមួយ ឈ្មោះថា “Dara Sorn”។ វីដេអូឃ្លីបមួយនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើនដងពី សំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើវីដេអូឃ្លីបដែលត្រូវបានចែកចាយខាងលើនេះ តាមរយៈ Google Reverse Image Search […]
Continue Reading