Fact-Check: ឧកញ៉ា សឺន គុយ ត្រូវ​បាន​​ទាហាន​វៀតណាម​នៃ​រាជ​វង្ស​ង្វៀន​សម្លាប់​នៅ​ឆ្នាំ​១៨៤១

ខណៈ​ដែល​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ ប្រធាន​បទ​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​នៅ​ទីនោះ ត្រូវ​បាន​ចែក​រំលែក និង​ជជែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​ខ្លី​មួយ​ដែល​បង្ហាញ​រូប​គំនូរ​រស់​រវើក​នៃ​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំឡេង​រៀប​រាប់​ថា បុព្វ​បុរស​ខ្មែរ​កម្ពុជា​រូប​នេះ ត្រូវ​បាន​របប​វៀតណាម​កុម្មុនីស្ត​សម្លាប់។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​រៀប​រាប់​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​​ដែល​បង្ហាញ​រូប​គំនូ​រស់​រវើក​នៃ​បុរស​ម្នាក់។ […]

Continue Reading