Fact-Check: តើ​រូបថត​នេះ​ពិត​ជា​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព មួយ​កំណាត់​ខ្លួន​មែន​ឬទេ?

ការ​បាត់​បង់​ព្រៃឈើ និងគម្រប់​ព្រៃ​ឈើ​បៃតង​នៅ​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាមួយ​សំណេរ​​ជំរុញ​ការ​ថែ​រក្សា​ព្រៃ​ឈើ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​អំពី​វិបត្តិ​ដំណាំ​ឪឡឹក​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​

នា​រយៈ​ពេល​ចុង​ក្រោយ​ថ្មី​ៗ​នេះ​ ដំណាំ​មៀន​ប៉ៃលិន​របស់​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ​ កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ទីផ្សារ​ ដោយ​សារ​តែ​ភាគី​ខាង​ប្រទេស​ថៃ​កំពុង​តែ​បិទ​ច្រក​ព្រំដែន​របស់​ខ្លួន​ និង​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​លោក​ ហ៊ីង​ ប៊ុន​ហៀង​ នាយក​រង​ខុទ្ទកាល័យ​របស់​លោក​ ចុះ​ទៅ​ប្រមូល​ទិញ​ពី​ប្រ​ជា​កសិករ​ដែល​កំពុង​ជួប​បញ្ហា​នាំ​ចេញ​ ដោយ​សារ​តែ​ការ​បិទ​ច្រក​ព្រំដែន​​នេះ​។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ចម្ការ​ឪឡឹក​មួយ​កន្លែង​ និង​មនុស្ស​ប្រុស​ស្រី ​២នាក់​ […]

Continue Reading

Fact Check: ​មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ណា​ម្នាក់​មក​ដល់​​កម្ពុជា​នៅ​ឡើយ​ទេ​​

​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​​កាល​ពី​សប្តាហ៍​មុន​នេះ​ ពី​ការ​ទទួល​យក​​ជន​ភៀស​ខ្លួន​​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​​ប្រមាណ​ជាង​ ៣០០​នាក់​ ​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​​បណ្តោះ​អាសន្ន​ ​មុន​នឹង​ពួក​គេ​ស្វែង​រក​​ប្រទេស​ទី​៣​​ដើម្បី​ស្នាក់​នៅ​បន្ត​។ ការ​ប្រកាស​នេះ​​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ទាំង​ការ​សាទរ​ និង​ការ​រិះ​គន់​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​។​ ទន្ទឹម​នឹង​នេះ​​ ​មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​មនុស្សមួយ​ក្រុម​កំពុង​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​អះ​អាង​ថា​ ជា​​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការ​ងារ​ Fact Crescendo […]

Continue Reading

Fact Check: រូប​ថត​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន ត្រូវ​បាន​កាត់​ត​ជា​តា​រា​ចម្រៀង​ស្រី​ខ្មែរ​

រាជនី​សំឡេង​​មាស​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​ពី​ជំនាន់​ដើម​អ្នក​ស្រី​ រស់ សេរី​សុទ្ធា​​, អ្នក​ស្រី​ប៉ែន​ រ៉ន​​, និង​អ្នក​ស្រី​ហួយ​ មាស​ សុទ្ធ​សឹង​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​អំឡុង​ទស្សវត្ស​ទី​៦០​ រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន​យើង​នេះ​។​ ក្នុង​ចំណោម​នោះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ស្រី​ចំនួន​៣​នាក់​ និង​​អះ​អាង​ថា​នោះ​គឺ​ជា​​ទិដ្ឋ​ភាព​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​ និង​អ្នក​ស្រី​ ហួយ​ មាស […]

Continue Reading

Fact Check: ទឹក​ធ្លាក់​មួយ​នេះ​មិន​មែន​ស្ថិត​នៅ​កោះ​ប៉ែន​ឡើយ​

ស្ថិត​នៅតាម​​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់​ចាម​ កោះ​ប៉ែន​ ជា​កន្លែង​សម្រាក​លម្ហែ​កាយ​យ៉ាង​ស្រស់​ស្អាត​ក្រៃ​លែង​ និង​ជា​តំបន់​កម្សាន្ត​មួយ​ដែល​សម្បូណ៍​ទៅ​ដោយ​បរិយាកាស​បរិសុទ្ធ​ ឆ្នេរ​ខ្សាច់​ពណ៌​ស​ ​ជាមួយ​នឹង​ស្ពាន​ធ្វើ​អំពី​ឈើ​ឫស្សី​ដ៏​ស្រស់​ត្រកាល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​។ ទន្ទឹម​នឹង​នោះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ទឹក​ធ្លាក់ដ៏​ស្រស់​ស្អាត​​ចំនួន​៣​​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​បាន​អះ​អាង​ថា​ទឹក​ធ្លាក់​នោះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​ប៉ែន​ ខេត្ត​កំពង់​ចាម​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading

Fact Check: ជួង​បុរាណ​​មួយ​នេះ​ការ​ពិត​ស្ថិត​នៅ​ក្នុង​ប្រទេស​ភូមា​

សម័យ​អង្គរ​ ឬ​អាណាចក្រ​ខ្មែរ​ គឺ​ជា​អាណាចក្រ​មួយ​ដែល​ធ្លាប់​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។  ភាព​រុង​រឿង​នេះ​ គេ​អាច​សម្គាល់​​តាម​រយៈ​ការ​លាត​សន្ធឹង​ផ្ទៃ​ដី​ធំ​ទូលំ​ទូលាយ​ ពោរ​ពេញ​ដោយ​ប្រាសាទ​សិលា​ និង​ផ្ទាំង​ចម្លាក់​រាប់​ពាន់​ ប្រកប​ដោយ​ក្បាច់​រចនា​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​។ ទន្ទឹម​នឹង​នេះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ជួង​បុរាណ​មួយ​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​អះ​អាង​ថា​នោះ​គឺ​ជា​ជួង​របស់​​អាណាចក្រ​អង្គរ។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ […]

Continue Reading

Fact-Check: តើ​ក្រុម​មនុស្ស​ចាស់​នៅ​ក្នុង​រូបថត​នេះ​ស្ថិតនៅ​ទីណា?

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​​​ដែល​បង្ហាញ​ក្រុម​ស្ត្រី​វ័យ​ចាស់ ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​ថា ស្ត្រី​ទាំង​នោះ ត្រូវ​បាន​កូន​ចៅ​បោះ​បង់​ចោល ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ត្រូវបាន​គេ​បង្ហាញ​ឱ្យ​ដឹងនោះ​ឡើយ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្មជាច្រើន និង​មតិ​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខាង​លើ ដែល​រៀបរាប់​ថា […]

Continue Reading

Fact Check: តើ​រូបថត​នេះ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​​លិច​នៅ​លើ​កោះ​រុង​​របស់​កម្ពុជា​​មែនដែរ​ឬ​ទេ​​?

រូបថត​ទេសភាព​កោះ​នានា​ និង​ទីតាំង​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​ចែក​រំលែក​ជាហូរ​ហែរ​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ ក្នុង​​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​នៃ​តំបន់​ទេសចរណ៍​មួយ​កន្លែង​​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​ ជាមួយ​នឹង​ការ​អះ​អាង​ថា​ វាគឺ​ជា​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​នៅ​កោះ​រុង​​នៃ​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ […]

Continue Reading

Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ក្នុង​ប្រទេស​ថៃ​មែន​ឬ?

ខណៈ​ដែល​កកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​ឈាន​ដល់​ខួប ៣០​ឆ្នាំ​នៅ​ក្នុង​ខែ​តុលាខាង​មុខ​នេះ អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​មួយ​ចំនួន បាន​ចែក​រំលែក​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ស្ថានភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ជំរំ​នានា​ក្នុង​ប្រទេស​ថៃ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ ទោះជាយ៉ាងណា ការត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​នឹង​ការ​អះ​អាង​ថា រូបថត​នេះ​បង្ហាញ​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តាម​ជំរំ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ […]

Continue Reading

Fact Check: តើ​ទាំង​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរវត្ត​​អំឡុង​ឆ្នាំ​១៧៦៧​​មែន​ដែរ​ឬ​ទេ​​?

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​ស្តី​ពី​ការ​សាង​សង់​ប្រាសាទ​ថ្ម​មួយ​នៅ​ខេត្ត​បុរីរម្យ​​ ប្រទេស​ថៃ​ ដោយ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​កាល​ពី​សប្តាហ៍​មុន​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ និង​ការ​​ជជែក​វែក​ញែក​​​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​ អំពី​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចម្លង​រចនាបថ​របស់​ប្រាសាទ​អង្គរ​វត្ត​។ ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​ជា​ច្រើន​​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ត្រូវ​បាន​ថត​ឡើង​នៅ​​ក្នុង​ឆ្នាំ​១៧៦៧​​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ […]

Continue Reading