តើរូបថតនេះជាទិដ្ឋភាពភពទាំងប្រាំរះឡើងតម្រៀបជួរគ្នាមែនឬទេ?
ប៉ុន្មានថ្ងៃថ្មីៗនេះ សារព័ត៌មាននានាបានចុះផ្សាយថា ភពទាំង៥នឹងធ្វើដំណើរស្ថិតនៅលើអ័ក្សតែមួយ ឬស្ថិតនៅតម្រៀបជួរគ្នានៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ។ បន្ទាប់មក រូបថតមួយសន្លឹកដែលបង្ហាញនូវដំណើរគោចរនៃភពមួយដងមានពន្លឺផងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយត្រូវបានអះអាងថា ជាទិដ្ឋភាពនៃភពទាំង៥ស្ថិតនៅតម្រៀបជួរគ្នា។ រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកបន្តរហូតដល់ជាង ២០០ដង ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មនឹងការអះអាងនេះ។ ទោះជាយ៉ាងណា ក្រោយការផ្ទៀងផ្ទាត់របស់យើង យើងរកឃើញថា ការអះអាងទៅលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម ដែលរូបថតនោះបង្ហាញឱ្យឃើញភពមួយបញ្ចេញពន្លឺមួយចំនិតម្ដងៗស្ថិតនៅលើទីលំហរអាកាសក្នុងពេលរាត្រី។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា រូបថតមួយសន្លឹកនេះ គឺជាភពទាំងប្រាំដែលធ្វើដំណើរគោចរតម្រៀបគ្នាជាជួរក្នុងពេលតែមួយនៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ ការអះអាងទៅលើរូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបទៅនឹងការអះអាងនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេរនៅលើបណ្ដាញសង្គមនៅថ្ងៃសុក្រនេះ ដែលអះអាងថា «ភពទាំង៥កោះប្រជុំម៉ោង៤ទៀបភ្លឺ ២៤.៦.២២»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានចែករំលែកទៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកមួយផងដែរ ដែលមានគណនីហ្វេសប៊ុកដល់ជិត ៣សែនជាសមាជិកនៅក្នុងក្រុមនោះទៀតផងដែរ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត […]
Continue Reading