ផ្កាយរណបផុតអាយុកាលមួយគ្រឿងធ្លាក់ចូលសមុទ្រប៊ែរីងផុតឆ្ងាយពីឧបទ្វីបកូរ៉េ
ក្រោយពីមានការផ្សាយថា ផ្កាយរណបផុតអាយុកាលមួយរបស់អាមេរិកនឹងធ្លាក់ចុះមកផែនដីនោះ ការអះអាងមួយបាននិយាយថា ផ្កាយរណបមួយនេះនឹងធ្លាក់ទៅលើឧបទ្វីបកូរ៉េនៅរសៀលថ្ងៃនេះ។ ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាចែករំលែកតគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវទេ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយដែលកំពុងតែផុសផុលនៅលើបណ្ដាញសង្គម បាននិយាយថា ផ្កាយរណបឈប់ដំណើរការមួយរបស់ទីភ្នាក់ងារអវកាសណាសា (NASA)របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចំឧបទ្វីបកូរ៉េនៅចន្លោះម៉ោង ១២:២០ ទៅម៉ោង ១:២០នាទីរសៀលថ្ងៃនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តដល់ទៅជាង ១០០ដងនៅព្រឹកថ្ងៃអង្គារនេះ ហើយក៏ទទួលបានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផងដែរ បន្ទាប់ពីវាត្រូវបានចែករំលែកចូលទៅក្រុមបណ្ដាញសង្គម។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម ដែលរៀបរាប់ថា «ផ្កាយរណបអាចនឹងធ្លាក់ចំឧបទ្វីបកូរ៉េនៅថ្ងៃនេះចន្លោះម៉ោង 12:20 – 1:20PM បើតាមភ្នាក់ងារអវកាសសហរដ្ឋអាមេរិក បាននិយាយថា ផ្កាយរណបអវកាសដែលបានបាញ់បង្ហោះតាំងពីឆ្នាំ1984 ខែតុលា ថ្ងៃទី5 ដែលមានទម្ងន់ប្រហែល 2450Kg កំពុងតែធ្លាក់ចុះមកផែនដីនៅថ្ងៃនេះ ហើយមានភាគរយខ្ពស់ដែលអាចធ្លាក់ចូលទឹកដីកូរ៉េនៅថ្ងៃនេះ»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានចែករំលែកទៅក្រុមបណ្ដាញសង្គមដែលមានគណនីហ្វេសប៊ុកជិត ៤០ម៉ឺនជាសមាជិកផងដែរ។ សូមមើលការអះអាងនេះតាមរយៈតំណភ្ជាប់នៅទីនេះ។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ […]
Continue Reading