រូប​ភាព​លោក ពូទីន និង​បៃដិន បួស​ជា​សង្ឃ​​ក្នុង​ពុទ្ធសាសនា មិន​មែន​ជា​រូប​ពិត​ប្រាកដ

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ហើយ​នោះ រូបភាព​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​គ្រង​ស្បងជីព​ក្នុង​ពុទ្ធសាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​នេះ ធ្លាប់​បួស​ជា​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ រូបភាព​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រកឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រង​ស្បង​ជីព​ជា​ព្រះ​សង្ឃ​ពុទ្ធ​សាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​​នេះ​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​មហា​អំណាច​ពិភព​លោក​រូប​នេះ ធ្លាប់​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ពុទ្ធសាសនា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ ព្រម​ទាំង​មាន​ការ​បញ្ចេញ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក ពូទីន គ្រង​ស្បង​ពណ៌​លឿង កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ធ្លាប់​បួស​ធ្លាប់​រៀន​ដែរ ប៉ុន្តែ ចរឹត​ឃោឃៅ​គ្មាន​ចិត្ត​មេត្តា អន់​ជាង​ឆ្កែ​ទៅ​ទៀត​#ពូទីន»។ Facebook Post | Archived Link រូបថត​មេដឹកនាំ​រុស្ស៊ី​ស្ថិត​ក្នុង​ឈុត​ស្បង​ពណ៌​លឿង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ឃើញ​រូប​មួយ​សន្លឹក​នេះ​ដោយ​ចៃដន្យ»។ Facebook Post […]

Continue Reading