ការអះអាងមិនត្រឹមត្រូវ មេដឹកនាំអ៊ីស្រាអែលរត់គេចពីគ្រាប់ផ្លោងអ៊ីរ៉ង់

By :  Jimmy KH
Update: 2024-10-04 10:45 GMT

ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ដ៏​ច្រើន​របស់​អ៊ីរ៉ង់​ទៅ​លើ​អ៊ីស្រាអែល​កាល​ពី​ដើម​សប្ដាហ៍​នេះ​ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ បេនចាមីន​ណេតាន់យ៉ាហ៊ូ (Bejamine Netanyahu)​ រត់​នៅ​ក្នុង​អគារ​មួយ ត្រូវបាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះអាង​ថា​ មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះបាន​រត់​ចូល​​លេនដ្ឋាន​របស់​លោក​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ត្រូវបាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០២​​ខែ​តុលា​ ឆ្នាំ​២០២៤​កន្លង​ទៅនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​លោក​បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹកនាំ​របស់​អ៊ីស្រាអែល​បាន​រត់​គេច​ភៀស​ខ្លួន​ អំឡុង​ពេល​អ៊ីរ៉ង់​កំពុង​តែ​បើក​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​។​

អ្នក​ប្រើ​ប្រាស់​ដដែល​​នេះ​ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ និង​ពេល​វេលា​នៃ​ហេតុការណ៌​​នោះ​ឡើយ​។​វីដេអូ​ឃ្លីប​​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​មក​កាន់​អ៊ីស្រាអែល​។​

Full View

Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៤​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «បែក​ធ្លាយ​វីដេអូ​ មេដឹកនាំ​អ៊ីស្រាអែល​លោក​ ណេតាន់យ៉ាហ៊ូ រត់​ទៅកាន់​លេនដ្ឋាន​នុយក្លេអ៊ែរ​ប្រធានាធិបតី»។​

Full View

Facebook Post | Archived Link

ខាង​ក្រោម​នេះ​​គឺ​ជា​វីដេអូ​ឃ្លីប​ និង​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​វីដេអូ​TikTok ដទៃ​ទៀត​ផង​ដែរ​។​

TikTok Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​រក​មើល​ប្រភព​ដើម​នៃ​វីដេអូ​ ដែល​នាំ​​ឱ្យ​​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ​។​

វីដេអូ​ឃ្លីប​ដែល​មាន​ទិដ្ឋភាព​និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​នៅ​បណ្ដាញ​សង្គម​X របស់​មេដឹក​នាំ​អ៊ីស្រាអែល​លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

នៅ​ក្នុង​សំណេរ​របស់​លោក​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​ បាន​បញ្ជាក់​ថា​ «ខ្ញុំ​តែង​តែ​មាន​មោទនភាព​ក្នុង​ការ​រត់​សម្រាប់​អ្នក​វា​ត្រូវ​បាន​ថត​ទុក​កាល​ពី​កន្លះ​ម៉ោង​មុន​នៅ​ក្នុង​ការិយាល័យ​ Knesset»។​

X Post | Archived Link

វីដេអូ​ដូចគ្នា​នេះ​ ក៏​ត្រូវបាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​ អំឡុង​ពេល​ដែល​លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បាន​រត់​ចេញ​ពី​ការិយាល័យ​Kneseet របស់​លោក​ ដើម្បី​ទៅ​បោះឆ្នោត​។​

ខាង​ក្រោម​នេះ​​មិន​មែន​ជា​ទិដ្ឋភាព​ថ្មី​ៗ​ ដែល​លោក​បាន​រត់​គេច​ភៀស​ខ្លួន​ទៅ​បន្ទប់​សុវត្ថិភាព​អំឡុង​ពេល​គ្រាប់​ផ្លោង​អ៊ីរ៉ង់​នោះ​ទេ​។​

Full View

Facebook Post | Archived Link

Fact Crescendo Cambodia រក​ឃើញ​ផង​ដែរ​ថា​ ទិដ្ឋភាព​នៃ​ការ​រត់​របស់​លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ជាតិ​ Israel National News (INN) កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ ដោយ​មិន​បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នោះ​គឺ​ជា​ការ​រត់​គេច​ខ្លួន​ ក្នុង​អំឡុង​ពេល​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​នោះ​ឡើយ​។​

Israel National News (INN) Link | Archived Link



ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖

Facebook Twitter Telegram Google News TikTok WhatsApp



សន្និដ្ឋាន​

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដូចដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ថត​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០២១​ អំឡុង​ពេល​ដែល​លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បាន​រត់​ចេញ​ពី​ការិយាល័យ​Kneseet របស់​លោក​ ដើម្បី​ទៅ​បោះឆ្នោត​។
Claim :  Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការពិត វីដេអូឃ្លីបមួយនេះ ត្រូវបានថតតាំងពីខែធ្នូ ឆ្នាំ២០២១ អំឡុងពេលដែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានរត់ចេញពីការិយាល័យ Kneseet របស់លោក ដើម្បីទៅបោះឆ្នោត។
Claimed By :  Social Media User
Fact Check :  MISLEADING
Tags:    

Similar News