ការ​អះអាង​មិន​ត្រឹម​ត្រូវ ​មេដឹកនាំ​អ៊ីស្រាអែល​រត់​គេច​ពី​គ្រាប់​ផ្លោង​អ៊ីរ៉ង់

ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ដ៏​ច្រើន​របស់​អ៊ីរ៉ង់​ទៅ​លើ​អ៊ីស្រាអែល​កាល​ពី​ដើម​សប្ដាហ៍​នេះ​ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ (Bejamine Netanyahu)​ រត់​នៅ​ក្នុង​អគារ​មួយ ត្រូវបាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះអាង​ថា​ មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះបាន​រត់​ចូល​​លេនដ្ឋាន​របស់​លោក​។​ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវបាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​​ ខែ​តុលា​ ឆ្នាំ​២០២៤​កន្លង​ទៅនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹកនាំ​របស់​អ៊ីស្រាអែល​ បាន​រត់​គេច​ភៀស​ខ្លួន​ អំឡុង​ពេល​អ៊ីរ៉ង់​កំពុង​តែ​បើក​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​។​ អ្នក​ប្រើ​ប្រាស់​ដដែល​​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ និង​ពេល​វេលា​នៃ​ហេតុការណ៌​​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម និង​តាម​ដាន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​មក​កាន់​អ៊ីស្រាអែល​។​ Facebook Post | Archived Link វីដេអូ​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​  ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៤​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «បែក​ធ្លាយ​វីដេអូ​ មេដឹកនាំ​អ៊ីស្រាអែល​លោក​ ណេតាន់យ៉ាហ៊ូ […]

Continue Reading