តើ​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​រូបថត​នេះ​មាន​ជន្មាយុ​ ​១០២​​វស្សា​​មែន​ទេ?

ខណៈ​ដែល​រូបថត​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​នេះ រូបថត​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ជាមួយ​​ការ​អះអាង​ថា ព្រះ​អង្គ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​តាម​រយៈ Google Reverse Image Search ហើយ យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​មាន​រូប​កាយ​ស្គម និង​លើក​ឡើង​ថា ព្រះ​សង្ឃ​មួយ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ការ​អះអាង​នេះ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចោទ​សួរ​ពី​សុក្រឹតភាព​នៃ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «លោក​តា​មាន​ព្រះ​ជន្ម ១០២​ឆ្នាំ ឃើញ​ហើយ​ជួយ​ស៊ែរ​ម្នាក់​មួយ​ឱ្យ​អ្នក​ផ្សេង​បាន​ឃើញ​ផង សាធុ​សាធុ»។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ជាង ៦​ខែ​មុន​មក​ម៉្លេះ ហើយ​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ នៅ​តែ​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ជាបន្ត​បន្ទាប់។ ខាង​ក្រោម​នេះ […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​ចាស់​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើងវិញ​​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ដើម​ខែ​នេះថា មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ស្នើ​ទៅ​ប្រតិភូ​សភា​អាមេរិក​ឱ្យ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​មួយ​«សម្ដេច​នាយករដ្ឋមន្ត្រី ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​កម្មការិនី​តក់​ស្លុត​ពេល​បិទ​រោងចក្រ​​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​ព័ត៌មាន​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ចំណង​ជើង​សេចក្ដី​រាយការណ៍​មួយ​សរសេរ​«​សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-​កម្មការិនី​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ពី​កម្ពុជា ដែល​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​រូបភាព​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​-កម្មការិនី​តក់​ស្លុត ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ»​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបភាព​ជាមួយ​សំណេរ​​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​នៅ​ក្នុង Google Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ អត្ថបទ​ព័ត៌មាន​ដែ​លមាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-កម្មការិនី​​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» […]

Continue Reading

ព័ត៌មាន​ចាស់ស្ដី​ពី​​មរណភាព​ពិធីករ​ម្នាក់​​ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​នាំ​ឱ្យ​យល់​ច្រឡំ

ព័ត៌មាន​ និង​ទិដុ្ឋភាព​សិល្បៈករ​ទ្រហោ​យំ​ជា​ច្រើន​អំឡុង​ពិធី​បុណ្យ​បូជាសព​មួយ​​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដោយ​នាំ​​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា នោះ​គឺ​ជា​ទិដ្ឋភាព​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Komsan Sabay»​ បាន​ចែក​ចាយ​ព័ត៌មាន​មួយ​ ដែល​បាន​បង្ហាញ​​ក្រុម​សិល្បៈករ និង​តារា​​ជា​ច្រើន​រូប​​​​ទ្រហោយំ​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​ការ​​អះ​អាង​នា​ពេល​ថ្មី​ៗ​នេះ​ថា​​ គឺជា​ទិដ្ឋភាព​កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក អ៊ិត​ សេដ្ឋា​។​ ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​មួយ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ នេះ​​គឺ​ជា ទិដ្ឋភាព​​សម្រែក​ទ្រហោ​យំ របស់កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក​…។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​នេះ​ ក៏ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​ 24 Hot Topic […]

Continue Reading

វីដេអូ​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ឆ្នាំ​ចាស់​មិន​មែន​ជា​ហេតុការណ៍​កក​ស្ទះ​អំឡុង​ចូល​ឆ្នាំ​ចិន​ទេ

ខណៈដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​​បាន​ដើរ​លេ​ង​កម្សាន្ត​​​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ វីដេអូ​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មាន​ការ​អះ​អាង​ថា ស្ថានភាព​​កក​ស្ទះ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាងនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២៣​ ទំព័រហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «KimSrun – គីមស្រ៊ុន»​ បាន​បង្ហោះ​វីដេអូ​ឃ្លីបមួយ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តា​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-ព្រះ​សីហនុ​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​។​ ការ​អះ​អាង​ ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​បង​ប្អូ​នដែល​ជិះ​តាម​ផ្លូ​វល្បឿ​នលឿន​ប្រហែល​ជា​តឹងទ្រូង​ ធ្លា​យនិយា​យលែង​ចេញ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ និង​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ […]

Continue Reading

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ផ្សាយ​មិន​ត្រឹម​ត្រូវ​អំពី​វីដេអូ​រោងចក្រ​ស្បូន​សិប្ប​និម្មិត

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ចុះ​ផ្សាយ​ថា ​រោងចក្រ​ស្បូន​សិប្បនិម្មិត​មួយ​ ត្រូវបាន​គេ​បង្កើត​បាន​ហើយ ដើម្បី​ជួយ​ដល់​ឪពុក​ម្ដាយ​មិន​អាច​ពពោះ​កូន​ក្នុង​ផ្ទៃ​បាន។ ការ​ចុះ​ផ្សាយ​នេះ ទទួល​បាន​ការ​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ទោះយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ​អំពី​វីដេអូ​​មួយ​នេះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ Swift News បាន​ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ថា រោងចក្រ​ស្បូន​សិប្បនិម្មិត​សម្រាប់​បង្កើត​កូន ត្រូវ​បាន​គេ​បង្កើត​ឡើង​ហើយ ដែល​អាច​បង្កើត​ទារក​បាន​ដល់​ទៅ ៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ សារព័ត៌មាន​កម្ពុជា​មួយ​នេះ ​បាន​ផ្សាយ​នូវ​វីដេអូ​ដែល​បង្ហាញ​រោងចក្រ​ស្បូន​សិប្បនិម្មិត​ ហើយ​ក៏​បាន​ចែក​រំលែក​ព័ត៌មាន​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ Swift News ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ដោយ​សារព័ត៌មាន Swift News កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដែល​រៀបរាប់​ថា «កន្លែង​បង្កើត​ស្បូន​សិប្បនិម្មិត​ដំបូង​គេ​លើ​លោក អាច​បង្កើត​ទារក​ដល់ ៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ!»។ Archived Link ក្រៅ​ពី​សារព័ត៌មាន​ខាង​លើ ទំព័រ​បណ្ដាញ​សង្គម​មួយក៏​បាន​បង្ហោះ​រូបថត​នៃ​រោងចក្រ​ស្បូន​សិប្ប​និម្មិត​នេះ​ផង​ដែរ​ជាមួយ​ការ​រៀបរាប់​ថា «មិន​បាច់​យក​ប្រពន្ធ​ក៏​មាន​កូន​បាន​ដែរ​ឥឡូវ ស្បួនសិប្បនិមិត្ត ម៉េចដែរស្រីៗ គ្មាន​នរណា​យក​ទេ​ស្រីៗ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យាន​យន្ត​ជាច្រើន​គ្រឿង​ស្ថិត​លើ​ផ្លូវ​ដ៏​ធំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ ដោយ​មាន​សំណេរ​រៀបរាប់​ថា «ផ្លូវ​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link ទន្ទឹម​គ្នា​នេះអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន បាន​ចោទ​សួរ​ថា តើ​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​មែន​ឬយ៉ាងណា។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន Independent របស់​អង់គ្លេស និង​សារព័ត៌មាន​​អាមេរិក Bloomberg កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក​នេះ។ ​សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​ទឹក​ជំនន់កើត​ឡើង​ថ្មីៗ​នៅ​ប្រទេស​ ​ថៃ​ ​មែន​ឬ​ទេ?

ភ្លៀង​ខ្លាំ​ងជាប់​ៗគ្នា​នា​ពេល​ថ្មី​ៗ​នេះ​ បណ្តាល​ឲ្យ​ប្រទេស​​ថៃ​មា​នទឹក​ជំនន់​យ៉ាង​រហ័ស​ ដែល​បាន​នឹង​កំពុង​ប៉ះពាល់ដ​ល់ខេ​ត្ត​ជា​ច្រើន​។​ ក្នុង​នោះ​ រូប​ថត​ចំនួន​៣​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ជន់​លិច​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ភាព​ទឹក​ជំនន់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ថៃ​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ បាន​បង្ហោះ​ចំនួន​ ៣​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ការ​ជន់​លិច​ផ្ទះ​សម្បែង​ និង​​ហេដ្ឋារចនាស​ម្ព័ន្ធ​​ផ្លូវ​ផង​ដែរ​។​ រូប​ថត​ខាង​លើ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ជា​ទិដ្ឋភាព​ទឹក​ជំនន់​ប្រទេស​ថៃ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​ថា​ «ខេត្ត​ចំនួន​ ២៤ នៅ​ប្រទេស​ថៃ​ ត្រូវ​ព្រមាន​ជា​បន្ទាន់​អំពី​គ្រោះ​ទឹក​ជំនន់​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image […]

Continue Reading

រូបថត​ទឹក​ជំនន់នៅ​ជប៉ុន​ពីរ​ឆ្នាំមុន​ត្រូវបាន​ចុះ​ផ្សាយ​ភ្ជាប់​នឹង​បញ្ហា​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង

ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ កូរ៉េ​ខាង​ត្បូង​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ៨០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ហេតុការណ៍​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ចុះ​ផ្សាយ និង​ចែក​រំលែក​យ៉ាង​ច្រើន​អំពី​ព័ត៌មាន​នេះ។ ក្នុង​នោះ​ មាន​រូបថត​​មួយ​ទឹក​ជំនន់​មួយ​សន្លឹក ត្រូវ​បាន​ចុះ​ផ្សាយ​ថា​ជា​ស្ថានភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​ Fact Crescendo Cambodia រក​ឃើញថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទឹក​ជំនន់​លិច​លង់​រថយន្ត និង​អ្នក​ជួយ​សង្គ្រោះ​បាន​អូស​ទូក​ផ្ទុក​មនុស្ស ៣​នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា វា​ជា​ស្ថានភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន និង​ទទួល​បាន​ការ​បញ្ចេញ​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បង្ហោះ​រូបថត​ជាមួយ​សំណេរ​«ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង​ស្លាប់​៨​នាក់ និង​បាត់​ខ្លួន​៦​នាក់​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​រយៈ​ពេល​៨០​ឆ្នាំ​ហើយ»។ Facebook Post | Archived Link រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​ការចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​(Archived Link) ដោយ​សារ​ព័ត៌មាន KCSM TV NEWS នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​សីហា​កន្លង​មកនេះ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​សីហា​កន្លង​មក​​នេះ​ដែរ​ដោយសារព័ត៌មាន​ដើម​អម្ពិល (DAP-NEWS)​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​ដែល​និយាយ​អំពី​ជំនន់​ទឹក​ភ្លៀង​វាយ​ប្រហារ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ ជាង​នេះ​ទៀត សារព័ត៌មាន​ដើមអម្ពិល ក៏​បាន​ចុះផ្សាយ​ផង​ដែរ​នូវ​រូបថត​មួយ​សន្លឹក​ទៀត​​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​និយាយ​អំពី​ទឹក​ជំនន់​វាយ​ប្រហារ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ DAP-NEWS | Archived Link សារព័ត៌មាន​ដើម​អម្ពិល […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​ទិដ្ឋភាព​ទឹក​ជំនន់កើត​ឡើង​ថ្មីៗ​នៅ​អាមេរិក ​ថៃ និង​វៀតណាម​​មែន​ឬ​ទេ?

ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​ក្នុង​រយៈ​ពេល ២​សប្ដាហ៍​ចុង​ក្រោយ​នេះ បាន​បង្ក​ឱ្យ​លិច​លង់​ផ្នែក​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​បញ្ហា​នេះ ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើ​ការ​លុប​បឹង​ធម្មជាតិ​សំខាន់​នៅ​ទីក្រុង​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ផង​ដែរ ហើយ​រៀបរាប់​ថា ពេល​នេះ ទីក្រុង​ធំៗ​របស់​សហរដ្ឋ​អាមេរិក ថៃ និង​វៀតណាម កំពុង​លិច​លង់​ក្រោម​ទឹក​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ទឹក​ជំនន់​ចំនួន ៤​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដោយ​និយាយ​ថា ទីក្រុង​ធំៗ​នៅ​សហរដ្ឋ​អាមេរិក ថៃ និង​វៀតណាម កំពុង​លិច​លង់​ក្រោម​ទឹក​ជំនន់​នា​ពេល​នេះ។ សំណេរ​ជាមួយ​រូបថត​ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​សរសរ​រៀប​រាប់​ថា «ពេល​នេះ ទីក្រុង​ធំៗ​នៅ​អាមេរិក ថៃ វៀតណាម កំពុង​លិច​ទឹក ហាម​ក្រុម​ប្រឆាំង​ចោទ​ប្រទេស​ទាំង​នោះ លុប​បឹង​តើ​បាន​ទេ?»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ទាំង​នេះ​តាម​រយៈ​ […]

Continue Reading

វីដេអូ​ទឹក​ជំនន់​លិច​ខណ្ឌ​ដង្កោ​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា ជា​ទឹក​លិច​ភ្នំពេញ​ឆ្នាំ​នេះ

តំបន់​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ តែង​តែ​លិច​លង់​នៅ​ក្រោម​ទឹក ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​ថ្មីៗ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​មាន​រយៈ​ពេល ១៤​វិនាទី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះអាង​ក្នុង​ន័យ​ថា វា​ជា​ស្ថានភាព​ទឹក​លិច​លង់​រាជ​ធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២២​នេះ។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​យល់​ច្រឡំ។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ ហើយ​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ១៤​វិនាទី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញបុរស​ម្នាក់​ជាមួយ​នឹង​យាន​យន្ត​កង់​បី​មួយ​គ្រឿង ធ្វើ​ដំណើរ​នៅ​ក្នុង​ទឹក​ជំនន់​នោះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​សរសេរ​ក្នុង​ន័យ​ថា វីដេអូ​នេះ គឺ​ជា​ទឹក​ជំនន់​លិច​រាជ​ធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២​២​នេះ។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាងក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Chham Chhany កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដែល​រៀបរាប់​ថា «បណ្ដែត​ក្បួន​លេង​ឆ្នាំ​២០២២»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ​តាម​រយៈ​ការស្វែង​រក​ប្រភព​ដើម​នៃ​វីដេអូ​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ TikTok ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ នៅ​ក្នុង​វីដេអូ​មាន​រយៈ​ពេល ១៤​វិនាទី​​នេះ យើង​បាន​មើល​ឃើញ​ថា […]

Continue Reading

តើ​​ស្ថាន​ភាព​ផ្លូវ​ខូច​ខាត​មួយ​នេះ​ កើត​ឡើង​នៅ​ក្នុង​កម្ពុជា​មែន​ឬ​ទេ?

ខណៈ​ដែល​បញ្ហា​គុណភាព​ផ្លូវ​ថ្នល់​នៅ​កម្ពុជា តែង​តែ​រង​ការ​​រិះ​គន់​​ជា​រឿយៗ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​ផ្លូវ​ក្រាល​កៅស៊ូ​ដាច់​បាក់​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។ រូបថត​​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ គិត​ថា​ ទិដ្ឋភាព​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ «ព័ត៌មាន​ថ្មី​ៗ​ ទាន់​ហេតុការណ៍​ 24h» ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​ការ​ខូច​ខាត​ដាច់​បាក់​ផ្លូវ​មួយ​កន្លែង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌​មាន​លំអិត​ និង​ទីតាំង​ច្បាស់​លាស់​នៃ​ទិដ្ឋភាព​ផ្លូវ​មួយ​នេះ​ឡើយ​។​ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ សរសេរ​រៀប​រាប់​ថា​ «ខ្យល់​ខ្លាំង​ពេក​ប៉ើង​ផ្លូវ​អស់​»។​ រូប​ភាព​ផ្ដាម​ខាង​ក្រោម​នេះ​ បាន​បង្ហាញ​នូវ​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​ខាង​លើ​។​​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse […]

Continue Reading

តើ​រូបថត​ទាំង​នេះ​ជា​​បាតុកម្ម​ថ្កោល​ទោស​មេដឹកនាំ​ផ្ដាច់​ការ​នៅ​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន​មែន​ឬទេ?

ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​កាល​ពី​សប្ដាហ៍​មុន​នោះ ពលរដ្ឋ​អាមេរិក​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ថ្កោល​ទោស​មេដឹកនាំ​មួយ​ចំនួន​។ ទន្ទឹម​គ្នា​នេះ រូបថត​៤​សន្លឹក​ដែល​បង្ហាញ​ក្រុម​មនុស្ស​ធ្វើ​បាតុកម្ម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទិដ្ឋភាព​បាតុកម្ម​របស់​ពលរដ្ឋ​ថ្កោល​ទោស​មេដឹកនាំ​អាស៊ាន។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ការ​ត្រួត​ពិនិត្យ យើង​រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​ទាំង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​ ៤​សន្លឹក​កាល​ពី​សប្ដាហ៍​មុន ដែល​បង្ហាញ​ក្រុម​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​អះ​អាង​ថា រូបថត​ទាំង​នេះ គឺ​ជា​បាតុកម្ម​ធ្វើ​ឡើង​ដោយ​ក្រុម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ភូមា ដែល​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់​ការ​អាស៊ាន​នៅ​ឯ​ជំនួប​កំពូល​មេដឹកនាំ​អាមេរិក-អាស៊ាន នៅ​ឯ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ហ្វេសប៊ុក​ឈ្មោះ បដិវត្តន៍ រំដោះជាតិ ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​ទី​១១ ខែឧសភា​ថា «ក្រុម​ពលរដ្ឋ​ខ្មែរ និង​ភូមា-អាមេរិកាំង​កំពុង​ធ្វើ​បាតុកម្ម​ថ្កោល​ទោស​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​អាស៊ាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​គណនី​ហ្វេសប៊ុក​ជា​សមាជិក​រហូត​ដល់​ជាង ៤​ម៉ឺន។ ការ​ត្រួត​ពិនិត្យ​ការ​ពិត […]

Continue Reading

រូបថត​គំនរ​បាក់​បែក​នៅ​លីបង់​ត្រូវ​អះ​អាង​ថា​ជា​មហន្តរាយ​នៃ​សង្គ្រាម​​នៅ​អ៊ុយក្រែន

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន វីដេអូ និង​រូបថត​នៃ​មហន្តរាយ​ដោយសារ​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ស្ថិត​នៅ​ឯ​គំនរ​បាក់​បែក​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា វា​ជា​គំនរ​បាក់​បែក​នៃ​អគារ​មួយ​នៅ​ប្រទេស​អ៊ុយក្រែ​ន ក្រោយ​រង​ការ​វាយ​ប្រហារ​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដែល​បង្ហាញ​​ក្រុម​មនុស្ស​ស្ថិត​ក្នុង​ប្រតិបត្តិការ​រុក​រក​នៅ​ឯ​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា អគារ​មួយ​នៅ​ក្នុង​ទីក្រុង Mariupol ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ដួល​រលំ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​ពី​គ្រាប់​បែក ដែល​បណ្ដាល​ឱ្យ​មនុស្ស​ដល់​ទៅ ២០០​នាក់​ជាប់​នៅ​ក្នុង​គំនរ​បាក​់​បែក​នោះ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​​ការ​អះ​អាង​ទាំង​ស្រុង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Reverse Image Search […]

Continue Reading

រូបថត​ចាស់​ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយក្រែន​នោះ ប្រជាជន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​ថា បាន​ចូលរួម​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ថា ជា​រូបថត​ជំទាវ​ទី​១ ឬ​ភរិយា​របស់​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​នឹង​ប្រជាជន ដើម្បី​ការពារ​ប្រទេស​ជាតិ។ រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​អះ​អាង​ថា ជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy និង​​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯកសណ្ឋាន​កង​ទ័ព។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​​នេះ គឺ​ជា​ភរិយា​​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ដែល​​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន ដើម្បី​ការពារ​មាតុ​ភូមិ​ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​រុស្ស៊ី។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក Neang Sokhun Page ដែល​សរសេរ​ថា «ថ្ងៃ​ទី​០២ ខែ​មិនា[មីនា] ឆ្នាំ​២០២២ ប្រធានាធិបតី​អ៊ុយក្រែន […]

Continue Reading

ឈុត​ឆាក​សម្ដែង​ក្នុង​បទ​វីដេអូ​ចម្រៀង​​មួយ​​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​យល់​ច្រឡំ

ពីរ​ថ្ងៃ​មុន​ទិវា​នៃ​ក្ដី​ស្រឡាញ់ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​​នូវ​ការ​ប្រទាញ់​ប្រទង​គ្នា​រវាង​បុរស​ពីរ​នាក់​នៅ​ក្នុង​ពិធី​មង្គលការ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ប្រតិកម្ម​នឹង​វីដេអូ​ឃ្លីប​នោះ ដោយ​គិត​ថា ការ​ប្រទាញ់​ប្រទង​នោះ គឺ​ជា​រឿង​ពិត​កើត​ឡើង​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​វីដេអូ​ឃ្លីប​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​បុរស​ម្នាក់​យំ​សោក​នៅ​ក្នុង​ពិធី​មង្គលការ​​មួយ​រហូត​បណ្ដាល​ឱ្យ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​កូន​កម្លោះ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ វីដេអូ​ឃ្លីប​​រយៈ​ពេល ២​នាទី​កន្លះ​មួយ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​រហូត​ដល់​ជាង ២​លាន ៤​សែន​ដង ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២៥,០០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក Chantrea Online Shop ជាមួយការ​រៀបរាប់​ថា «មួយ​ឃ្លីប​នេះ ដាក់​បទ​អី​ក៏​ត្រូវ​ដែរ»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ទៅ​នឹង​វីដេអូ​នេះ ដោយ​គិត​ថា អ្វី​ដែល​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​វីដេអូ គឺ​ជា​រឿង​រ៉ាវ​កើត​ឡើង​ពិត​ប្រាកដ​នៅ​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​មូល​ហេតុ​នាំ​ឱ្យ​យើង​សម្រេច​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើតាម​រយៈ​ Reverse Image […]

Continue Reading

តារា​ភាពយន្ត​ឥណ្ឌា​​សម្ដែង​ជា​​តួ​អង្គ​ព្រះ​ពុទ្ធ​ សាង​ផ្នួស​ ១៥​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ថៃ

តារា​សម្ដែង​ភាពយន្ត​ឥណ្ឌា​ដ៏​ល្បី​ល្បាញ លោក Gagan Malik បាន​សម្រេច​សាង​ផ្នួស​ជា​សង្ឃ​មួយ​អង្គ​នៅវត្ត​ថាតថង ស្ថិត​ក្នុង​រាជ​ធានី​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។ ដំណឹង​នៃ​ការ​សាង​ផ្នួស​របស់​តារា​ភាពយន្ត​ដែល​បាន​សម្ដែង​ជា​តួអង្គ​ព្រះ​ពុទ្ធ​ក្នុង​ភាពយន្ត​ពុទ្ធ​ប្រវត្តិ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​អ្នក​ទាំង​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ដំណឹង​នៃ​ការ​សាង​ផ្នួស​របស់​តារា​សម្ដែង​ភាពយន្ត​រូប​នេះ មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Sovann Sculpture ​បាន​បង្ហោះ​រូបថត​តារា​សម្ដែង​ភាពយន្ត​​ឥណ្ឌា លោក Gagan Malik ដែល​បាន​សម្ដែង​ជា​តួ​អង្គ​ព្រះ​ពុទ្ធ​នៅ​ក្នុង​ភាពយន្ត​រឿង «ព្រះស្រី​តថា​គត» ឬ «Sri Siddhartha Gauthama» ជា​ខ្សែ​ភាពយន្ត​បរិយាយ​ពី​ពុទ្ធ​ប្រវត្តិ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដដែល​នេះ បាន​អះ​អាង​ថា តារា​សម្ដែង​ឥណ្ឌា​រូប​នេះ បាន​សាង​ផ្នួស​ជា​សង្ឃ​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសាខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក Sovann Scuplture ដែល​សរសេរ​រៀបរាប់​ថា «តួ​អង្គ​ព្រះ​សម្មា​សម្ពុទ្ធ គាត់​បាន​បួស​ហើយ គួរ​ជា​ទី​ស្រឡាញ់ ជា​ទីជ្រះ​ថ្លា អនុមោទនា»។ Facebook Post | Archived […]

Continue Reading

Fact-Check: តើនរណា​ជា​ស្ត្រី​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក?

កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ ស្ត្រី​កម្ពុជា​មួយរូប បាន​ល្បី​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា គាត់​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ខណៈ​គាត់​មាន​អាយុ​រហូត​ដល់ ១០១​ឆ្នាំ​ហើយ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ទឹក​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​នានា​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩។ ទន្ទឹម​គ្នា​នេះ​ដែរ វីដេអូ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចុះ​ផ្សាយ​ថា គឺ​ជា​ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​មាន​អាយុ ៣០០​ឆ្នាំ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្ត្រី​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភព​លោក។ វីដេអូ​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចូល​មើល​ដល់​ទៅ​រាប់​ម៉ឺន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន​ត្រយ៉ង បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ និង​ព័ត៌មាន​ជា​វីដេអូ ដែល​និយាយ​ថា ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់​អាយុ ៣០០​ឆ្នាំ បាន​ក្លាយ​​ជា​ស្ត្រី​វ័យ​ចំណាស់​ជាង​គេ​នៅ​លើ​ពិភព​លោក។ វីដេអូ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ទស្សនា​រហូត​ដល់​ទៅ​​ជាង ៧​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​សារព័ត៌មាន​ត្រយ៉ង។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ត្រយ៉ង​ដែល​ចុះ​ផ្សាយ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «លោក​យាយ​វ័យ ៣០០​ឆ្នាំ ចាស់​ជាង​គេ​លើ​ភព​ផែនដី!»។ Facebook Post | Archived គេ​អាច​មើល​វីដេអូ​ទាំង​ស្រុង​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ត្រយ៉ង​តាម​រយៈ​តំណភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។ Facebook Post | Archived […]

Continue Reading

Fact-Check: ហេតុការណ៍​រក​ឃើញ​ទារក​នៅ​លើ​​ភ្លឺ​ស្រែ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជាទេ​

ថ្មីៗ​នេះ ទារក​តូច​មួយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ក្ដី​អាណិត​អាសូរ​ដល់​ទារក​តូច​នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​នោះ ដែល​បង្ហាញ​ថា ពួកគេ​ជឿ​ថា ការ​បោះ​បង់​ចោល​ទារក​​នោះ កើតឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​លើ​រូបថតនេះ យើង​បាន​រក​ឃើញ​ថា ហេតុការណ៍​បោះ​បង់​ទារក​តូច​នោះ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រហ្វេសប៊ុក​​សប្បាយកោស​១៦៨ ​​បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទារក​តូច​មួយ​​ ត្រូវ​បាន​ត្រូវ​បាន​​គេ​ជួយ​សង្គ្រោះ បន្ទាប់​ពី​រក​ឃើញ​នៅ​​លើ​ភ្លឺ​ស្រែ​​មួយ​កន្លែង។ ខាង​ក្រោម​នេះ គឺរូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ដែល​រៀបរាប់​ថា​«អាណិត​ណាស់» ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ឡើយ។ Facebook Post | Archived Link រូបថត​នៃ​ទារក​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។ Facebook Post | Archived Link ខណៈ​ដែល​គ្មាន​ព័ត៌មាន​លម្អិត​ជាក់​លាក់​នោះ ប៉ុស្តិ៍​នេះ បាន​នាំ​ឱ្យ​មាន​ការ​យល់​ថា ការ​បោះ​បង់​ចោល​ទារក​នៅ​ឯ​វាល​ស្រែនេះ បាន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ថែម​ទាំង​ស្នើ​រក​ព័ត៌មាន​បន្ថែម​អំពី​ទារក​នោះ ដើម្បី​សុំ​យក​មក​ចិញ្ចឹម​ផង​ដែរ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact-Check: តើ​សព​​ទាំង​នេះ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​មែន​ឬទេ?

នៅ​ក្នុង​សប្ដាហ៍​នេះ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាច្រើន​ទៀត ត្រូវ​បាន​រក្សា​ទុក​​នៅ​កន្លែង​តម្កល់​សព និង​រង់ចាំ​ការ​បូជា។ បន្ទាប់​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ទុក​ក្នុង​អគារ​មួយ​កន្លែង។ ដោយ​គ្មាន​ព័ត៌មាន​ជាក់​លាក់ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា រូបថត​នៃ​សព​ទាំង​នេះ មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ស្ថិត​នៅ​ក្នុង​ទីតាំងនៃ​អគារ​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់» ហើយ​ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀប​រាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ចូល​ក្នុង​គ្រុប​ហ្វេសប៊ុក​មួយ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត បាន​ចូល​ទៅ​បញ្ចេញ​យោបល់ និង​សាក​សួរ​រក​ទីតាំង​ជាក់​លាក់​នៃ​សព​ដែល​ត្រូវ​បាន​វេច​ខ្ចប់​នោះ។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​នេះ […]

Continue Reading