Fact Check: តើ​ប្រាសាទ​បុរាណ​មួយ​នេះ​ស្ថិត​នៅ​រាជធានី​បាងកក​ នៃ​ប្រទេស​ថៃ​មែន​ឬ​?​

Misleading Social

ប្រទេស​ថៃ​​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ទ្វីប​អាស៊ី​ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​ និង​បាន​ចំណាយ​លុយ​ច្រើន​ជាង​គេ​បំផុត​ សម្រាប់​ការ​ស្នាក់​នៅ​ដើរ​កម្សាន្ដ​។ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​ ក៏​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ច្រើន​ជាង​គេ​បំផុត​ទី​៤​ នៅ​ទូ​ទាំង​ពិភព​លោក​ផង​ដែរ​។​ 

ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ប្រាសាទ​បុរាណ​ដែល​កសាង​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ចែក​ចាយ​ ដោយ​បាន​អះអាង​ថា​ប្រាសាទ​នោះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ និង​រូប​ថត​ដែលទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Magical Adventures ​បង្ហោះ​នូវ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពី​លើ​ផ្ទៃ​អាកាស​នៃ​ប្រាសាទ​បុរាណ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​អះ​អាង​ថា​ប្រាសាទ​បុរាណ​មួយ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ នៃ​ប្រទេស​ថៃ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​ពាន់​ដង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Bangkok, Thailand» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទីក្រុង​បាងកក​ ប្រទេស​ថៃ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

ទម្រង់​ និង​សណ្ឋាន​ប្រាសាទ​នៅ​លើ​ផ្ទៃ​ទឹក​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​ឡើង​នៅ​លើ​គេហទំព័រ​ Alamy ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ ​គេហទំព័រដដែល​ក៏​​​​បាន​បញ្ជាក់​អំពីទីតាំង​នៃ​តំបន់​មួយ​នេះ​ផង​ដែរ​ ជា​ភាសា​អង់​គ្លេស​ថា​ «Pavilion of the Enlightened, Ancient city in samut prakan province, Thailand» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ព្រះ​ពន្លា​នៃ​ការ​ត្រាស់​ដឹង​ ស្ថិត​នៅ​ក្នុង​ទីក្រុង​បុរាណ​ ខេត្ត​សាមុត​ប្រាកាន​ ប្រទេស​ថៃ​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពី​លើ​អាកាស​ នៃ​ព្រះ​ពន្លា​មួយ​នៅ​ក្នុង​ខេត្ត​សាមុត​ប្រាកាន​។​

Alamy Stock Photo | Archived Link

តាម​រយៈ​គេហ​ទំព័រ​ទេស​ចរណ៍​ Asia Travel Gate ក៏​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ផង​ដែរ​ អំពី​ទិដ្ឋ​ភាព​ប្រាសាទ​ព្រះ​ពន្លា​មួយ​នេះ​។ គេហ​ទំព័រ​ដដែល​ពុំ​បាន​អះ​អាង​ថា​ទី​តាំង​នៃ​ប្រាសាទ​មួយ​នេះ​ ស្ថិត​នៅ​ក្នុង​ទឺក្រុង​បាងកក​ដូច​ទៅ​នឹង​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​បាន​បង្ហោះ​នោះ​ឡើយ​។​​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Ancient City (Muang Boran Museum) : Samut Prakan, Thailand» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទីក្រុង​បុរាណ​ (ភូមិ​វប្បធម៌​) ក្នុង​ខេត្ត​សាមុត​ប្រាកាន​ ប្រទេស​ថៃ​»។​

Asia Travel Gate Link | Archived Link

ដូច​គ្នា​នេះ​ដែរ​ គេហ​ទំព័រ​រ​​សោត​ទស្សន៍មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ Can Stock Photo ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​ទិដ្ឋ​ភាព​ព្រះ​ពន្លា​ដ៏​ស្រស់​ស្អាត​មួយ​នេះ​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Pavilion Of The Enlightened, Ancient City In Samut Prakan Province, Thailand» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ព្រះ​ពន្លា​នៃ​ការ​ត្រាស់​ដឹង​ ទីក្រុង​បុរាណ​ ក្នុង​ខេត្ត​សាមុត​ប្រាកាន​ ប្រទេស​ថៃ​»។​

Can Stock Photo | Archived Link

Youtube Link | Archived Link

តើ​ព្រះ​ពន្លា​នៃ​ការ​ត្រាស់​ដឹង​មាន​ទីតាំង​ស្ថិត​នៅ​ទីណា​?

តាម​រយៈ​គេហ​ទំព័រ​ Google Map ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ព្រះ​ពន្លា​នៃ​ការ​ត្រាស់​ដឹង​ គឺ​មានទីតាំង​ស្ថិត​នៅ​ក្នុង​​បរិវេណ​ភូមិ​ទីក្រុង​បុរាណ​ (Ancient City) ក្នុង​ស្រុក​សាមុត​ប្រាកាន​ ខេត្ត​សាមុត​ប្រាកាន​ និង​មាន​ចម្ងាយ​ប្រមាណ​ជាង ៤០​គីឡូ​ម៉ែត្រ​​ ពី​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

Google Map | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថាការ​អះ​អាង​ដោយភ្ជាប់​នូវ​រូប​ថត​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ទីតាំង​នៃ​ប្រាសាទ​បុរាណ​មួយ​នេះ​ ពុំ​បាន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ទីក្រុងបាង​កក​ដូច​ការ​អះ​អាង​នោះ​ទេ​។​ ការ​ពិត​​រូប​ថត​នៃ​ប្រាសាទ​បុរាណ​មួយ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​ព្រះ​ពន្លា​នៃ​ការ​ត្រាស់​ដឹង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បុរាណ​ ខេត្ត​សាមុត​ប្រាកាន​ និង​មាន​ចម្ងាយ​ប្រមាណ​ជាង ៤០​គីឡូ​ម៉ែត្រ​​ ពី​ទីក្រុង​បាងកក​ ប្រទេស​ថៃ ។

Avatar

Title:តើ​ប្រាសាទ​បុរាណ​មួយ​នេះ​ស្ថិត​នៅ​រាជធានី​បាងកក​ នៃ​ប្រទេស​ថៃ​មែន​ឬ​?​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.