Fact Check: លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

Altered Political

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​មាន​ការ​ចែកចាយ​ត​ៗ​គ្នា​ផង​ដែរ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្ត។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ 

គេហ​ទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​ការ​ពារ​ជាតិ ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ដែល​បាន​ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​នូវ​សកម្មភាព​ និង​រូប​ថត​របស់​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម ​លោក​ ង៉ោ​ សួនលីច​ (Ngo Xuan Lich) ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​លោក​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ​លោក​ ជែមស៍​ ម៉ាទីស​ (James Mattis) នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​កន្លង​ទៅ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ចេញ​គេហ​ទំព័រ​ដែល​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​ «US Secretary of Defence James Mattis received Vietnam Defence Minister General Ngo Xuan Lich» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក​ ជែមស៍​​ ម៉ាទីស និង​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​លោក​ ង៉ោ​ សួនលីច​»។​

Ministry of National Defence of Vietnam Link | Archived Link

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០១៧​។​ គេហទំព័រ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​លោក​ ជែមស៍​ ម៉ាទីស (James Mattis) បាន​ទទួល​ជួប​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​ លោក​ ង៉ោ​ ស៊ួន​លីច​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៨​ ខែ​សីហា​ ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​​វិស័យ​ការពារ​ជាតិ​​អាមេរិក​-វៀតណាម​ដែល​កំពុង​កើន​ឡើង​ និង​បញ្ហា​ប្រឈម​សន្តិសុខ​នៅ​ក្នុង​តំបន់​។

ខាង​ក្រោម​នេះ គឺ​ជា​​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​ប្រទេស​វៀត​ណាម​ ដែល បង្ហាញ​នូវ​រូប​ថត​ការ​ចាប់​ដៃ​គ្នា​រវាង​​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម លោក ង៉ោ សួនលីច​ និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ លោក ជែមស៍ ម៉ាទីស។​

U.S. Embassy in Vietnam Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ គឺ​ជា​រូប​ថត​​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​​វៀត​ណាម ​លោក​ ង៉ោ​ សួនលីច​ (Ngo Xuan Lich) ក្នុង​អំឡុង​​ជំនួប​​ពិភាក្សា​ជាមួយ​នឹង​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ​ជែមស៍​ ម៉ាទីស​ (James Mattis) នៅ​​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។​

Avatar

Title:លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.