Fact-Check: តើ​ក្មេង​ប្រុសម្នាក់​​​បង្ហាញ​ចង្អុល​ដៃ​កណ្ដាល​ដាក់​មេដឹកនាំ​យោធា​ភូមា​មែន​ទេ?

ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មិន អ៊ុងលាំង ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​ចែក​រំលែក​តៗ​គ្នា​ជាមួយ​ការ​អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​ក្លាហាន​ហ៊ាន​បង្ហាញ​ម្រាម​ដៃ​កណ្ដាល​ដាក់​លោក មិន អ៊ុងលាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹកបង្ហាញ​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) និង​មន្ត្រី​យោធា​ដទៃ​ទៀត បាន​ឈរ​នៅ​ចំពោះ​មុខ​ក្មេង​ប្រុស​ម្នាក់​ដែល​លើក​ម្រាម​ដៃ​កណ្ដាល។ គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា ក្មេង​ប្រុស​ម្នាក់​នោះ បាន​លើក​ម្រាម​ដៃ​កណ្ដាល​ជា​សញ្ញា​បង្ហាញ​ការ​តវ៉ា​ទៅ​នឹង​មេដឹកនាំ​យោធា​ភូមា​រូប​នេះ ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត។ រូបថត​ជាមួយ​សំណេរ​នៃ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «យុវជន​វ័យ​ក្មេង​ជន​ជាតិ​ភូមា​ម្នាក់​បាន​លើក​ម្រាម​ដៃ​ចង្អុល​អុល​ដៃ​ដាក់​ចំ​មុខ​មេ​រដ្ឋ​ប្រហារ Min Ung [Aung] Hlaing ហើយ​សួរ​ថា៖ តើ​លោក​ឯង​ចង់​បាន​អំណាច​ដោយសារ​ប្លន់​គេ​មក​ធ្វើ​អ្វី? ប្រភព​បាន​ឱ្យ​ដឹង​ថា៖ មេរដ្ឋ​ប្រហារ​រូប​នេះ​ខឹង​ដោះ​មួក​ពី​ក្បាល​សំឡឹង​ចំ​មុខ​ក្មេង​នោះ…»។ […]

Continue Reading