តើស្ត្រីស្ថិតក្នុងឯកសណ្ឋានយោធានេះជាភរិយាអនុប្រធានាធិបតីអ៊ុយក្រែនមែនទេ?
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែនមក វីដេអូ និងរូបថតជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងត្រូវបានអះអាងផ្សេងៗគ្នា។ ក្នុងចំណោមនោះ មានរូបថតជាច្រើនសន្លឹកដែលបង្ហាញស្ត្រីវ័យកណ្ដាលម្នាក់ស្ថិតក្នុងឯកសណ្ឋានយោធា ត្រូវបានអះអាងថាជាភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែន ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធនៅជួរមុខប្រឆាំងនឹងការឈ្លានពានរុស្ស៊ី ហើយបានពលីជីវិត។ រូបថតរួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមរយៈពេលបីសប្ដាហ៍មកនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីចុងខែកុម្ភៈកន្លងមកនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានបង្ហោះរូបថត ៧សន្លឹកដែលបង្ហាញក្រុមស្ត្រីស្ថិតក្នុងឯកសណ្ឋានកងទ័ពនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា ភរិយាអនុប្រធានាធិបតីអ៊ុយក្រែន និងយុវតីជាច្រើននាក់ទៀត បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសជាតិរបស់ពួកគេ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងមកនេះ ដែលរៀបរាប់ថា «ភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែន និងយុវតីជាច្រើននាក់ស្ម័គ្រចិត្តបូជាជីវិតការពារជាតិមាតុភូមិរបស់ខ្លួន។ សូមឱ្យប្រទេសរបស់អ្នកមានសន្តិភាពឆាប់ៗដើមបីកុំឱ្យបាត់បង់មនុស្សជាទីស្រឡាញ់របស់អ្នកបន្តទៀត»។ FACEBOOK POST | ARCHIVED LINK រូបថត និងការអះអាងនេះ ក៏ត្រូវបានចែករំលែកព្រោងព្រាតដោយទំព័របណ្ដាញសង្គមដទៃទៀតផងដែរកាលពីសប្ដាហ៍មុន ហើយខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍មួយរបស់ទំព័រហ្វេសប៊ុកមួយ ដែលបានបង្ហោះរូបថត និងការអះអាងនេះ កាលពីថ្ងៃទី០៥ ខែមីនាកន្លងមកនេះ។ ខាងក្រោមនេះ គឺជារូបថតរបស់ស្ត្រីស្ថិតក្នុងវ័យកណ្ដាលម្នាក់ ដែលត្រូវបានគេអះអាងថាជាភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែន ហើយត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ FACEBOOK POST | […]
Continue Reading