តើ​រូបនេះ​គឺ​ជា​រូបថត​ជាក់​ស្ដែង​បង្ហាញ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល​មែន​ឬទេ?

បន្ទាប់​ពី​សង្គ្រាម​អ៊ីស្រាអែល–ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​កាលពី​ជាង ២​សប្ដាហ៍​មុន​មក ព័ត៌មាន រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ មាន​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​​គ្រវី​ដៃ​ពី​លំនៅឋាន​របស់​ពួកគេ​ទៅ​កាន់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជា​ការ​បង្ហាញ​សាមគ្គីភាព​នៃ​ប្រជាជន​អ៊ីស្រាអែល។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ​។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រជាជន​អ៊ីស្រាអែល​គ្រវី​ដៃ​ទៅ​កាន់​ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ខ្លឹមសារ​ថា ជន​ជាតិ​អ៊ីស្រាល​មាន​សាមគ្គីភាព​រឹង​មាំល្អ ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ​ពី​សត្រូវ។ រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​ខ្លឹមសារ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចំពោះ​រូបភាព​មួយ​សន្លឹក​នេះផងដែ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គមដែល​បាន​បង្ហោះ​រូបភាព​កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «មូលហេតុ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង។ ខ្លាំង​ជាមួយ​សត្រូវ​តែ​មិន​ខ្លាំង​ជាមួយ​ជាតិ​សាសន៍​ខ្លួន​ឯង ចុះ​ខ្មែរ?»។ Facebook Post | Archived Link ​រូបភាព​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ការ​រួប​រួម​សាមគ្គី​របស់​ប្រជាជន​អ៊ីស្រាអែល ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ ហើយ​ក៏​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីបណ្ដាញ​សង្គមដែល​សរសេរ​រៀបរាប់​ថា «មិន​សរសើរ​មិន​បាន អ៊ីស្រាអែល​រួប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ តែ​ខុស​ពី​ប្រទេស​ខ្លះ […]

Continue Reading