តើសីតុណ្ហភាពនៅថៃកើនឡើងដល់ក្បែរ ៦០អង្សាមែនឬទេ?
ខណៈដែលថៃកំពុងប្រឈមមុខនឹងរលកកម្ដៅដ៏ខ្ពស់នៅក្នុងរដូវប្រាំងនេះ ការផ្សាយមួយដោយសារព័ត៌មានមួយនៅកម្ពុជា បាននិយាយថា សីតុណ្ហភាពនៅថៃកើនឡើងដល់ក្បែរ ៦០អង្សាហើយ។ ការផ្សាយបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដងត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើន បានបញ្ចេញមតិបែបព្រួយបារម្ភ និងចោទសួរពីភាពត្រឹមត្រូវនៃការផ្សាយព័ត៌មាននេះ។ ទោះជាយ៉ាងណា យើងផ្ទៀងផ្ទាត់ឃើញថា ការផ្សាយនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកសារព័ត៌មានក្នុងស្រុកមួយ បានផ្សាយនៅថ្ងៃនេះថា ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងនៃកម្ដៅរហូតដល់ក្បែរ ៦០អង្សានៅតាមតំបន់មួយចំនួនរបស់ប្រទេសមួយនេះ។ ការផ្សាយបែបនេះ ទទួលបានការចែករំលែកបន្តរហូតដល់ទៅរាប់ពាន់ដងនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បានបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបផងដែរទៅនឹងការផ្សាយបែបនេះ ក្នុងនោះមួយចំនួនបានសម្ដែងក្ដីបារម្ភ ហើយមួយចំនួនទៀត បានបង្ហាញការសង្ស័យទៅលើការផ្សាយនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សាយរបស់ទំព័រហ្វេសប៊ុកស៊ីស៊ីថាមស៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ថៃប្រកាសអាសន្នពីកំដៅកើនឡើងក្បែរ៦០អង្សាសេក្នុងតំបន់មួយចំនួន ខណៈអាជ្ញាធរកំពុងសំដែងការព្រួយបារម្ភជាខ្លាំង The Nation Thailand»។ Facebook Post | Archived Link បន្ទាប់ពីការផ្សាយបែបនេះរបស់សារព័ត៌មានស៊ីស៊ីថាមស៍ ការអះអាងមួយនេះ ក៏ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងទទួលបានមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ខាងក្រោមនេះ គឺជាការអះអាងដ៏ល្បីសុះសាយលើបណ្ដាញសង្គមនៅថ្ងៃនេះ ដែលរៀបរាប់ថា «ប្រទេសថៃប្រកាសអាសន្នកម្ដៅឡើងដល់ ៦០អង្សាសេក្នុងប្រទេសរបស់ខ្លួន ខណៈកម្ពុជាយើងសូមថែរក្សាសុខភាពអំឡុងពេលនេះផង។ អរគុណ»។ Facebook […]
Continue Reading