តើ​ព្រះ​បាទ​សូរ្យវម៌្ម​ទី​១​ជា​ស្ដេច​វាតទី​​មក​ពី​ជ្រោយ​ម៉ាឡេឬ?

ដោយសារ​តែ​ផ្នែក​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​អង្គរ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្មាន​ការ​បក​ស្រាយ​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះ ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​បាទ​សូរ្យវម៌្មទី១ (ឬ​សូរ្យវរ្ម័នទី១) គឺ​ជា​ក្សត្រ​មានប្រភព​កំណើត​មក​ពី​ជ្រោយ​ម៉ាឡេ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ផែនទី​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​សំណេរ​រៀបរាប់ថា ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​នា​សម័យ​អង្គរ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​១ មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​នគរស្រីធម្មរាជ […]

Continue Reading