ព័ត៌មាន​ក្លែង​ក្លាយ​ថា ខេត្ត​ព្រះសីហនុ និង​តាកែវ មាន​អ្នក​ឆ្លង និង​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ

ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​សប្ដាហ៍​នេះ បាន​និយាយ​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​កំពុង​កើន​ឡើង​ខ្លាំង ហើយ​ខេត្ត​ព្រះសីហនុ និង​តាកែវ ស្ថិត​នៅ​លំដាប់​លេខ​១ និង​លេខ​២ ជា​តំបន់​មាន​អ្នក​ផ្ទុក និង​ឆ្លង​មេរោគ​អេដស៍​ច្រើន​ជាង​គេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ករណី​ឆ្លង​មេរោគ​អេដស៍​កំពុង​កើន​ឡើង​ខ្លាំង ដោយ​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​លំដាប់​ទី​១ ហើយ​ខេត្ត​តាកែវ​ស្ថិត​នៅ​លំដាប់​ទី​២ ខណៈ​ដែលមនុស្ស ៧,០០០​នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ បាន​រត់​គេច​ពី​ការ​ផ្ដល់​សេវា​ព្យាបាល។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “HIV-មេរោគ​អេដស៍​កំពុង​កើន​ឡើង​ខ្លាំង [ខេត្ត]ព្រះសីហនុ​ Top 1[លំដាប់​ទី​១] តាកែវ Top 2 [លំដាប់​ទី​២]។ ៧​ម៉ឺន​នាក់​ផ្ទុក​មេរោគ ប្រុង​ប្រយ័ត្ន ៧​ពាន់​នាក់​រត់​គេច​មិន​ទទួល​ការ​ព្យាបាល”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បានបង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែលនាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ […]

Continue Reading