ការអះអាង​មិន​ត្រឹម​ត្រូវ​ថា វីដេអូ​ជម្លោះ​ក្រុម​ប្រដាប់​អាវុធ​​​ភូមា​ ជា​វិវាទ​ទាហាន​ឡាវ និង​វៀតណាម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ជម្លោះ​តាន​តឹង​រវាង​ទាហានពីរ​ក្រុម ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​ជាមួយ​នឹង​ការ​អះអាង​ថា វា​ជា​ជម្លោះ​រវាង​ទាហាន​ឡាវ និង​ទាហាន​វៀតណាម។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង ៣​នាទី​មួយ​ដែល​បង្ហាញ​ទាហាន​ពីរ​ក្រុម​មាន​ជម្លោះ​ពាក្យ​សម្ដី​នឹង​គ្នា​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា​កន្លង​មក​នេះ​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា ទាហាន​វៀតណាម​បាន​រារាំង​ទាហាន​មិន​ឱ្យ​បិទ​បដា​ផ្សព្វផ្សាយ​ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ពួកគេ។ សំណេរ​ភ្ជាប់​ជាមួយ​វីដេអូ​ឃ្លីប​នេះ បន្ត​រៀបរាប់​ថា បញ្ហា​នេះ​ក៏​ព្រោះ​តែ​ស្ថាប័ន​រដ្ឋ​នានា​របស់​ប្រទេស​ឡាវស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម រួម​ទាំង​វិស័យ​កង​ទ័ព​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ការ​ឱ្យ​គេ​គ្រប់​គ្រង​លើ​រដ្ឋបាល​គ្រប់​ស្ថាប័ន​អស់​ហើយ សូម្បី​តែ​កង​ទ័ព​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ ឬ​បញ្ចេញ​មតិ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ឯង​បាន​ដែរ (យួន ឡាវ)​ជា​គំរូ”។ Facebook Post | Archived Link វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែកដល់​ទៅ​រាប់​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ជឿ​ទៅ​តាម​សំណេរ​បង្ហោះ​នៅ​ភ្ជាប់​នឹង​វីដេអូ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ ក្រោយ​ពី​វីដេអូ​ឃ្លីប​ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​ឃ្លីប​នេះដែល​ភ្ជាប់​ជាមួយ​សំណេរ​ដូច​គ្នា​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​ជាច្រើន​ដែល​ជឿ​ទៅ​តាម​សំណេរ​នោះ។ ខាង​ក្រោម​នេះ គឺ​វីដេអូ​ទាំងស្រុងដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ […]

Continue Reading