បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ ក្រោយ​និយាយ​លើ​បណ្ដាញ​សង្គម​ប៉ះ​ពាល់​ស្ដេច​​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ ២៣ កក្កដា បាន​បញ្ចប់​ទៅ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៅ​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន ដោយសារ​តែ​បាន​ទទួល​លុយ​ពី​នមេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ឯ​ក្រៅ​ប្រទេស។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង បន្ទាប់​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​បុគ្គល​ដែល​គូស​សន្លឹក​ចោល ប្រសិន​បើ​ពួកគេ​មិន​ចេញ​សារភាព​ទេ​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​កំពុង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ទទួល​លុយ​ពី​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។ ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​របស់​បុរស​រូប​នោះ​មាន​ឈ្មោះ​ ស្វាយ សុផាត ដែល​ដៃ​របស់​គាត់​ជាប់​ខ្នោះ និង​ឈរ​នៅ​កន្លែង​វាស់​កម្ពស់​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​រៀបរាប់​ថា​ «លុយ​របស់​អាក្បត់​ជាតិ​បី​ជំនាន់ សម រង្ស៊ី ផ្ដល់​ឱ្យ​ទៅ​បុគ្គល​ម្នាក់​នេះ​ឱ្យ​ចូល​ដេក​គុក ហើយ​ក៏​ជា​ជោគ​ជ័យ​មួយ​ទៀត​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នេះ អរគុណសន្តិភាព»។ Facebook Post | Archived Link រូបថត​បុរស​រូប​នេះ​ដែល​មាន​សំណេរ​ថា​«ទទួល​លុយ​ពី​ជន​អគតិ​លុយ ១៥០០០០០» ក៏​ត្រូវ​បាន​បង្ហោះ […]

Continue Reading

រូបថត​ចាស់​របស់​អតីតអ្នក​រិះគន់​លោក ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​ឡើង​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត​ម្សិល​មិញ​នេះ

បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រូបថត​មួយ​សន្លឹក​របស់​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​អម​ដោយ​សំណេរ​រៀបរាប់​ថា​លោក​មិន​ចូល​រួម​បោះ​ឆ្នោត​ ហើយ​ប្រជាពលរដ្ឋ​តិច​តួច​ចេញ​ទៅ​បោះ​ឆ្នោតនោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​ដែល​មាន​សំណេរ​រៀបរាប់​បែប​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង លោក នី ណាក់ ​បង្ហាញ​ចង្អុល​ដៃ​គ្មាន​ជ្រលក់​ទឹក​ខ្មៅ​ និង​សរសេរ​រៀបរាប់​ថា ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិច​តួច​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ឈាម​ខ្មែរ សង្គ្រោះជាតិ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​​សំណេរ​បែប​នេះ ត្រូវ​បាន​យក​​ទៅ​បង្ហោះ​ក្នុង​ន័យ​ថា ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មាន​ចំនួន​កាន់​តែ​តិចទៅៗ​។ រូបថតដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ស្ងាត់​ទៅៗ បោះ​ឆ្នោត​កាន់​តែ​លែង​មាន​ន័យ កាន់​តែ​បោះ គំនរ​ទុក្ខ​សោក​ប្រជា​រាស្ត្រ កើត​មាន​កាន់​តែ​ធ្ងន់​ឡើងៗ»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។ ការ​ត្រួត​ពិនិតុ្យ​ការ​ពិត Fact […]

Continue Reading