តើព្រះសង្ឃខ្មែរក្រោម ថាច់ ណាស៊ី សុគតដោយសារមូលហេតុអ្វី?
ខណៈដែលវៀតណាមនៅតែជាប្រធានបទក្ដៅសម្រាប់ការជជែកនោះ ការអះអាងដ៏ផុសផុលមួយកាលពីដើមខែនេះ បាននិយាយថា ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ បានសុគតដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងផុសផុល ហើយទទួលបានការប្រតិកម្មពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីដើមខែវិច្ឆិកានេះ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតព្រះសង្ឃមួយអង្គស្ថិតក្នុងស្ថានភាពអាការៈមានទុក្ខ ឬជំងឺ ហើយអះអាងថា ព្រះសង្ឃខ្មែរកម្ពុជាអង្គនេះបានសុគតដោយសារតែវៀតណាមបានវាយធ្វើបាន ឬដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទៀត បានបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរទៅនឹងការអះអាងមួយនេះ។ ខាងក្រោមនេះគឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបរាប់ថា «ព្រះសង្ឃស្នេហាជាតិខ្មែរក្រោមសុគត ដោយសារចោរយួនវាយធ្វើបាប? ឬដាក់ថ្នាំពុលក្នុងទឹក-អាហារ សូមប្រយ័ត្ន(ចោរយួន)»។ ក្រោយមក អ្នកប្រើប្រាស់បណ្ដាញសង្គមដែលបង្ហោះការអះអាងខាងលើនេះ បានកែប្រែសំណេររបស់ខ្លួន ដោយលុបចោលពាក្យ«យួន»ចេញទៅវិញ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងខាងលើ បន្ទាប់ពីត្រូវបានកែប្រែសំណេរដែលរៀបរាប់ថា «ព្រះសង្ឃស្នេហារជាតិខ្មែរក្រោមសុគត ដោយសារតែចោរវាយធ្វើបាប ឬដាក់ថ្នាំពុលក្នុងទឹក-អាហារ សូមប្រយ័ត្ន»។ Facebook Post | Archived Link ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេបស៊ុកមួយទៀត ដែលបានបង្ហោះការអះអាងដដែលនេះកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ។ Facebook […]
Continue Reading