វីដេអូ​ចាស់​មួយ​ត្រូវ​បានគេ​ផ្សាយ​​ថា ជា​យន្តហោះ​ចម្បាំង​​ឥណ្ឌា​ដែល​ប៉ាគីស្ថាន​បាញ់​ទម្លាក់

បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​យន្តហោះ​មួយ​គ្រឿង​ផ្ទុះ​ឆេះ​នៅ​លើ​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ចម្បាំង​ឥណ្ឌា ដែល​ត្រូវ​ប៉ាគីស្ថាន​បាញ់​ទម្លាក់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​យន្តហោះ​មួយ​ធ្លាក់​ផ្ទុះ​ឆេះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយការអះអាង​ថា វា​ជា​យន្តហោះ​កង​ទ័ព​អាកាស​ឥណ្ឌា ដែល​ត្រូវ​បាន​កង​ទ័ព​ប៉ាគីស្ថាន​បាញ់​ទម្លាក់់​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​តាម​ផ្លូវអាកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​រហូត​ដល់​ទៅ​ជាង ១០០​ដង​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់់​បណ្ដាញ​សង្គម​កម្ពុជា ដែល​ជឿ​ទៅ​តាម​ការ​អះអាង​ដូច្នេះ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​ផ្ដាម​ចេញ​ពី​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “នេះ​ជា​ការ​ពិត​ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ថា ប្រទេស​ឥណ្ឌា​ពិត​ជា​នៅ​ខ្សោយ​ខាង​ផ្នែក​បច្ចេកទេស និង​យុទ្ធសាស្ត្រ​ប្រើ​ប្រាស់​ទ័ព​អាកាស​នៅ​ឡើយ​ទេ ព្រោះ​ត្រូវ​គេ​បាញ់​យន្តហោះ​ធ្លាក់​អស់ ៥​គ្រឿង​ត្រឹម​រយៈ​ពេល​មួយ​ថ្ងៃ។ ហើយ​នេះ​ជា​យន្ត​យន្តហោះ​ទ័ព​អាកាស​ឥណ្ឌា​ដែល​ត្រូវ​ប៉ាគីស្ថាន​បាញ់​ធ្លាក់”។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បញ្ចេញ​មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា​ជា​ការពិត មួយ​ចំនួន​ទៀត​ចោទ​សួរ​ថា តើ​វា​ជា​វីដេអូ​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (AI) ឬ​ក៏​យ៉ាងណា ហើយ​មួយ​ចំនួន​ទៀត​កោត​សរសើរ​សមត្ថភាព​របស់​កង​ទ័ព​អាកាស​ប៉ាគីស្ថាន។ វីដេអូឃ្លីប ១៥​វិនាទី​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube ផង​ដែរ ដោយ​បញ្ជាក់​ថា វា​ជា​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​រវាង​កង​ទ័ព​ឥណ្ឌា និង​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Video […]

Continue Reading