រូបថតកាត់តបង្ហាញវីរបុរសបិសាចក្រហម Wayne Rooney ធាត់ខ្លាំង និងមុខចាស់ជ្រុល
បន្ទាប់ពីការប្រកួតរវាងក្រុមបិសាចក្រហម និងក្រុមមាន់ខ្នាយមាសកាលពីចុងសប្ដាហ៍មកនេះ មហាជនបានចាប់អារម្មណ៍ខ្លាំងទៅលើរូបថតនៅលើបណ្ដាញសង្គមដែលបង្ហាញអតីតវីរបុរសក្លឹបបិសាចក្រហម លោក Wayne Rooney មានរូបរាងកាយធាត់ខ្លាំង និងមុខចាស់ជាងមុនខ្លាំង។ រូបថតនេះ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ដែលនាំឱ្យអ្នកគាំទ្រអតីតកីឡាករឆ្នើមអង់គ្លេសរូបនេះចោទសួរអំពីសុខភាពរបស់គាត់។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញអតីតកីឡាករបាល់ទាត់អង់គ្លេស លោក Wayne Rooney មានរូបរាងធាត់ខ្លាំង និងពោរពេញដោយពុកមាត់សព្រាតនៅលើមុខនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ លោក Wayne Rooney អាយុ ៣៨ឆ្នាំ គឺជាអតីតកីឡាករបាល់ទាត់ដ៏ឆ្នើមលេងឱ្យក្លឹបបិសាចក្រហម Manchester United ហើយសព្វថ្ងៃនេះ លោកគឺជាអ្នកចាត់ការនៃក្លឹប Plymouth Argyle នៃលីគបាល់ទាត់លំដាប់ទី២របស់ប្រទេសអង់គ្លេស បន្ទាប់ពីលោកចូលនិវត្តន៍ពីការប្រកបអាជីពបាល់ទាត់កាលពីដើមឆ្នាំ២០២១។ រូបថតមួយសន្លឹកនេះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងទទួលបានប្រតិកម្មផ្សេងៗ និងការបញ្ចេញមតិយោបល់ចម្រុះបែប ជាពិសេសចោទសួរពីការប្រែប្រួលរូបរាងកាយដ៏លឿនរបស់អតីតកីឡាករឆ្នើមរូបនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “វីរបុរសក្លឹបម្នាក់នេះ បច្ចុប្បន្នកំពុងដឹកនាំ Plymouth ក៏ជាក្រុមដែលបិសាចក្រហម Man Utd មិនគួរមើលរំលងផងដែរ ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវគ្នាជាមួយតាហាក់នោះ”។ […]
Continue Reading