ព័ត៌មាន​មិន​ច្បាស់​លាស់​ផ្សាយ​ថា Gumball 3000 នៅ​កម្ពុជា​បំបែក​កំណត់ត្រា​ពិភព​លោក

បន្ទាប់​ពី​ព្រឹត្តិការណ៍ Gumball 3000 ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កម្ពុជា​នៅ​សប្ដាហ៍​នេះ ព័ត៌មាន​ដ៏​ផុស​ផុល​មួយ បាន​ផ្សព្វផ្សាយ​ថា ព្រឹត្តិការណ៍​មួយ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភព​លោក​សម្រាប់​ការ​ចត​រថយន្ត​ទំនើប​ច្រើន​បំផុត​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ផ្សព្វផ្សាយ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​និយាយ​ថា កម្ពុជា​បាន​​បំណែក​​កំណត់ត្រា​ពិភព​លោក Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​រថយន្ត​ទំនើប​ច្រើន​ជាង​គេ​ចត​នៅ​មុខ​សំណង់​បុរាណ​នា​ព្រឹត្តិការណ៍ Gumball 3000 នា​ពេល​ថ្មីៗ​នេះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់ទាញ​បាន​ការ​គាំ​ទ្រ​ផ្នែក​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “អបអរ​សាទរ​កម្ពុជា​ជាប់​ពាន​រង្វាន់ Guinness ដែល​មាន​រថយន្ត​ទំនើប​ច្រើន​ជាង​គេ​នៅ​ក្នុង​កម្មវិធី Gumball 3000”។ Facebook Post | Archived Link ព័ត៌មាន​ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​ជាមួយ​សំណេរ​ដូច​គ្នា​កាល​ពី​ពីរ​ថ្ងៃ​មុន ហើយ​ទទួល​បាន​ការ​ចែករំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពីថ្ងៃ​ទី​១៩ ខែ​កញ្ញា ដែល​សរសេរ​រៀបរាប់​ថា “ជាប់​ហើយ​ខ្មែរ​យើង Guinness Congraluations Cambodia […]

Continue Reading

តើ​កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ​លើ​ពិភព​លោក​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​​បាន​បំបែក​កំណត់ត្រា​របស់​សៀវភៅ​កំណត់ត្រា​ពិភព​លោក​ហ្គីណេស (Guinness World Records)​ដោយ​បាន​ប្រមូល​មនុស្ស​ច្រើន​បំផុត​រាំ​ចង្វាក់​ភ្លេង​ម៉ាឌីហ្សុន និង​បង្កើត​បេះដូង​ក្រដាស​ច្រើន​គេ​កាល​ពី​ខែ​មេសា​នោះ​មក ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​ជាប់​កំណត់ត្រា​ជា​ប្រទេស​មាន​ពលរដ្ឋ​​ចំណាក​ស្រុក​ច្រើន​ជាងគេ​នៅ​លើ​ពិភព​លោក​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ និង​មាន​ការ​បញ្ចេញម​តិ​យោបល់​ផ្សេង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កម្ពុជា​បាន​ជាប់​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភព​លោក Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​​ប្រជាជន​ចំណាក​ស្រុ​កច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។ ការ​អះ​អាង​នេះដែល​ភ្ជាប់​មក​ជាមួយ​រូបថត​មនុស្ស​ដ៏​ច្រើន​កុះករ​លី​កញ្ចប់​ឥវ៉ាន់​នៅ​លើ​ស្មា​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក ដែល​រៀបរាប់​ថា «កំណត់ត្រា​ពិភព​លោក​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​របប ហ៊ុន សែន ***នៅ​មាន​ច្រើន​ទៀត សូម​ជួយ​បន្ថែម***»។ Facebook Post | Archived Link ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​ជា​ភាសា​ថៃ​ផង​ដែរ និង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម Amazing World Culture Club ដែល​មាន​គណនី​បណ្ដាញ​សង្គម​ជិត ៥​ម៉ឺន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ថៃ​ថា «กัมพูชาได้ลงบันทึกสถิติโลก ว่ามีแรงงานข้ามชาติมากที่สุดในโลก […]

Continue Reading