តើផែនដីនឹងរលាយត្រឹមរយៈពេលខ្លីដូចការអះអាងមួយចំនួនមែនឬទេ?
ខណៈដែលក្រុមមនុស្សជាច្រើនបន្តស្នាក់នៅឯចម្ការរបស់លោកនៅឯខេត្តសៀមរាបនោះ មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានអះអាងនៅលើបណ្ដាញសង្គមនៅដើមខែនេះថា ផែនដីនឹងមានមហន្តរាយនៅក្នុងរយៈពេលមិនលើសពីមួយសប្ដាហ៍នោះឡើយ។ ការអះអាងរបស់លោក ទទួលបានការចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងរបស់មេដឹកនាំនយោបាយរូបនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានអះអាងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅដើមខែនេះថា ផែនដីនឹងទទួលរងមហន្តរាយនៅក្នុងរយៈពេលយ៉ាងយូរត្រឹមមួយសប្ដាហ៍ដើមខែនេះប៉ុណ្ណោះ។ ការអះអាងនេះ ទទួលបានការចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រៀន ក៏បានបញ្ចេញមតិចម្រុះបែបតបទៅនឹងការអះអាងរបស់មេដឹកនាំគណបក្សនយោបាយនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់លោក ខឹម វាសនា នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែធ្នូ ដែលរៀបរាប់ថា៖ «ពូគ្រាន់តែអោយ[ឱ្យ]ជាព័ត៌មានតាមការយល់របស់ពូទេ ពួកក្មួយគិតហើយសំរេច[សម្រេច]ដោយខ្លួនឯងទៅចុះ។ រឿងពូជាអ្នកមានបុណ្យមកបំភ្លឺធម៌ឡើងវិញ គឺប្រាកដណាស់។ រឿងពូនឹងសំរេច[សម្រេច]ឈានគឺប្រាកដណាស់។ រឿងផែនដីមានមហន្តរាយគឺប្រាកដណាស់។ រឿងមហន្តរាយដល់លោកហ្នឹង ពូគិតថានឹងកើតមានមិនលើសពីក្នុងមួយអាទិត្យទៀតយ៉ាងយូរ ក្មួយៗគិតហើយសំរេច[សម្រេច]ធ្វើយ៉ាងណាគឺសំរេច[សម្រេច]លើក្មួយៗទេ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលព័ត៌មានស្ដីពីមហន្តរាយកើតឡើងនៅលើពិភពលោក ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ និងការពិនិត្យមើលការសិក្សាវាយតម្លៃពីអាយុកាលរបស់ផែនដីដែលត្រូវបានសិក្សាដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ […]
Continue Reading