មេ​បក្ស​ឈ្នះ​ឆ្នោត​ថៃ​បញ្ជាក់​ថា រដ្ឋាភិបាល​ថ្មី​របស់​ថៃ​គ្មាន​គោល​នយោបាយ​បណ្ដេញ​ពលករ​បរទេស​ទេ

បន្ទាប់​ពី​គណបក្ស​ឆ្ពោះ​ទៅ​មុខ​របស់​ថៃ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន​មក សារព័ត៌មាន​នានា​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ថៃ មាន​គោល​នយោបាយ​បណ្ដេញ​ពលករ​បរទេស​ចេញ​ពី​ប្រទេស​ថៃ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​លើក​ឡើង​នេះ មិន​មែន​ជា​ព័ត៌មាន​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើម​ខែ​មិថុនា​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា គោល​នយោបាយ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ប្រទេស​ថៃ​ ​នឹង​បណ្ដេញ​ពលករ​បរទេស​​​ក្នុង​នោះ​មាន​ទាំង​ពលករ​ខ្មែរ​ផង​ដែរ ចេញ​ពី​ប្រទេស​របស់​គេ។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅឯ​ស្រុក​ពញាឮ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៣។ លោក ហ៊ុន សែន ថ្លែង​ថា «មិន​ទាន់​បាន​អី​ផង នៅ​ក្នុង​ប្រទេស​ថៃ បាន​គំរាម​បណ្ដេញ​ចេញ​នូវ​កម្មករ​កម្ពុជា និង​កម្មករ​ឡាវទៅ​ហើយ។ ខ្ញុំ​គ្រាន់​តែផ្ដាំ​ទៅ​ថា អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ប្រទេស​ថៃ ខ្ញុំ​មិន​ជ្រៀត​ជ្រែក​នយោបាយ​របស់​អ្នក​ទេ ក៏​ប៉ុន្តែ សង្ឃឹម​ថា អ្នក​នឹង​មើល​ឱ្យ​ឆ្ងាយ​ពី​ជាង​ប្រទេស​ថៃ ហើយ​អ្នក​ជា​អ្នក​ឈ្នះ​ឆ្នោត ក៏​ប៉ុន្តែ មិន​ប្រាកដ​ថា អ្នក​នឹង​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្ត្រី និង​បង្កើត​រដ្ឋាភិបាល​បាន​ទេ»។ លោក ហ៊ុន សែន ថ្លែង​បន្ត​ថា […]

Continue Reading