វីដេអូមួយត្រូវបានកាត់តបង្ហាញលោក ហ៊ុន ម៉ាណែត ស្រែកឡូឡាពេលច្រៀងឆ្លើយឆ្លង
បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជាបន្តពីឪពុករបស់លោកអស់រយៈពេល ៤ខែមកហើយនោះ វីដេអូមួយដែលបង្ហាញលោកស្រែកឡូឡាអំឡុងពេលច្រៀងឆ្លើយឆ្លងជាមួយអ្នកចម្រៀងនារីម្នាក់ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វីដេអូនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង ហើយមានអ្នកបញ្ចេញមតិជាច្រើន។ ទោះជាយ៉ាងណា យើងបានរកឃើញថា វីដេអូនេះ គឺជាវីដេអូកាត់តតែប៉ុណ្ណោះ។
Continue Reading