សំណង់​ផ្ទះ​នៅ​​ភូមិ​កំណើត​លោក ហេង សំរិន មិន​មែន​ផ្ដល់​ឱ្យ​ជន​ជាតិ​វៀតណាម​ទេ

ចាប់​តាំង​ពី​កម្ពុជា​បាន​សម្រេច​ប្រគល់​ដី​ទំហំ ៤០​ហិកតា​ឱ្យ​ជន​ជាតិ​វៀតណាម​ដើម្បី​ផ្លាស់​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង​មក រូបថត​ជាច្រើន ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​សំណង់​ផ្ទះ​ទើប​សាង​សង់​ឱ្យ​ពួកគេ។ ក្នុង​នោះ រូបថត​ពីរ​សន្លឹកដែល​បង្ហាញ​សំណង់​ផ្ទះ​ដូចៗ​គ្នា ក៏​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម​ផង​ដែរ។ រូបថត​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ២​សន្លឹក​ដែល​បង្ហាញ​ពី​សំណង់​ផ្ទះ​មាន​រចនាបថ​ដូចៗ​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ​ជា​ផ្ទះ​របស់​ជន​ជាតិ​វៀតណាម​ដែល​ទើប​ត្រូវ​បាន​សាង​សង់​ឡើង​ថ្មីៗ។ រូបថត​​ជាមួយ​ការ​អះ​អាង​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រហូត​ដល់​ជិត ២​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «ខប់ៗ​សង់​ផ្ទះ​ថ្មី​ឱ្យ​យួន​ស្អាតៗ»។ Facebook Post | Archived Link ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំងពីរ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​ ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

សំណង់​ផ្ទះ​ផ្ដល់​ឱ្យ​អតីត​យោធិន​កម្ពុជា​ត្រូវ​បាន​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម

បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ប្រគល់​ដី​ទំហំ ៤០​ហិកតា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​រួច​មក ការ​អះអាង​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបភាព​ផ្គុំ​មួយ​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ»។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​ផ្ទាំង​ដែល​កើត​ចេញ​ពី​ការ​ផ្គុំ​ចូល​គ្នា​នៃ​រូបថត​២​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​សប្ដាហ៍​មុន។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ផ្គុំ​ទៅ​ដោយ​រូបថត​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ពី​ថ្ម និង​រូបថត​មួយ​ទៀត ដែល​បង្ហាញ​ឱ្យ​សំណល់​បាក់​ផ្ទះ​បាក់​បែក​រាប​នៅ​លើ​ដី។ រូបភាព​មួយ​ផ្ទាំង​នេះ បាន​ភ្ជាប់​មក​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ» ដែល​ចង់​សំដៅ​ដល់​ផ្ទះ​ថ្ម​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​សាង​សង់​សម្រាប់​ជន​ជាតិ​វៀតណាម​ដែល​ត្រូវ​បាន​ជម្លៀស​ឱ្យ​ចាកចេញ​ពី​ផ្ទៃ​បឹង​ទន្លេ​សាប និង​សំណេរ​មួយ​ទៀត​ថា «ផ្ទះ​ខ្មែរ​ក៏​អស់​ស្អាតៗ​ដែរ»។ រូបភាព​មួយ​ផ្ទាំង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក Politically of Cambodia កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ដោយ​មាន​សំណេរ​លើ​រូបថត​ផងដែរ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ […]

Continue Reading