វីដេអូចាស់មួយត្រូវបានគេផ្សាយថា ជាយន្តហោះចម្បាំងឥណ្ឌាដែលប៉ាគីស្ថានបាញ់ទម្លាក់
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរវាងឥណ្ឌា និងប៉ាគីស្ថានបានកើតឡើងកាលពីថ្ងៃពុធកន្លងមកនេះ វីដេអូឃ្លីបមួយដែលបង្ហាញយន្តហោះមួយគ្រឿងផ្ទុះឆេះនៅលើដីនោះ ត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះចម្បាំងឥណ្ឌា ដែលត្រូវប៉ាគីស្ថានបាញ់ទម្លាក់កាលពីថ្ងៃពុធកន្លងមកនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូយន្តហោះមួយធ្លាក់ផ្ទុះឆេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះកងទ័ពអាកាសឥណ្ឌា ដែលត្រូវបានកងទ័ពប៉ាគីស្ថានបាញ់ទម្លាក់់នៅក្នុងការវាយប្រហារគ្នាតាមផ្លូវអាកាសកាលពីថ្ងៃម្សិលមិញនេះ។ វីដេអូជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយរហូតដល់ទៅជាង ១០០ដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងការបញ្ចេញមតិយោបល់ចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់់បណ្ដាញសង្គមកម្ពុជា ដែលជឿទៅតាមការអះអាងដូច្នេះ។ ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីវីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “នេះជាការពិតដែលយើងត្រូវទទួលស្គាល់ថា ប្រទេសឥណ្ឌាពិតជានៅខ្សោយខាងផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រប្រើប្រាស់ទ័ពអាកាសនៅឡើយទេ ព្រោះត្រូវគេបាញ់យន្តហោះធ្លាក់អស់ ៥គ្រឿងត្រឹមរយៈពេលមួយថ្ងៃ។ ហើយនេះជាយន្តយន្តហោះទ័ពអាកាសឥណ្ឌាដែលត្រូវប៉ាគីស្ថានបាញ់ធ្លាក់”។ Facebook Post | Archived Link ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបញ្ចេញមតិយោបល់របស់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ក្នុងនោះមានមួយចំនួនជឿថាជាការពិត មួយចំនួនទៀតចោទសួរថា តើវាជាវីដេអូបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ឬក៏យ៉ាងណា ហើយមួយចំនួនទៀតកោតសរសើរសមត្ថភាពរបស់កងទ័ពអាកាសប៉ាគីស្ថាន។ វីដេអូឃ្លីប ១៥វិនាទីនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញ YouTube ផងដែរ ដោយបញ្ជាក់ថា វាជាការវាយប្រហារតាមផ្លូវអាកាសរវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃម្សិលមិញនេះ។ Video […]
Continue Reading