តើនេះគឺជាដំណើរការផលិតសាច់គោក្លែងក្លាយពីជ័រកៅស៊ូមែនឬទេ?
ខណៈដែលវីដេអូប្លែកៗជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះ វីដេអូមួយដែលបង្ហាញដំណើរការផលិតកម្មមួយ ត្រូវបានគេអះអាងថា វាជាដំណើរការផលិតសាច់គោក្លែងក្លាយ។ ការអះអាងនេះ ត្រូវបានចែករំលែកផុសផុលនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូដំណើរការកែច្នៃផលិតផលមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាការកែច្នៃសាច់គោចេញពីជ័រកៅស៊ូ ដែលបង្កហានិភ័យដល់សុខភាពរបស់អ្នកបរិភោគ។ វីដេអូមានរយៈពេល ៣៦វិនាទីនេះ ដែលមានការរៀបរាប់ដូចខាងលើនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជាជាច្រើន បានបញ្ចេញប្រតិកម្ម និងមតិយោបល់ទៅនឹងការអះអាងនេះ ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនជឿជាក់ទៅលើការអះអាងនេះ។ ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសរសេររៀបរាប់ថា “ចប់ហើយសុខភាពខ្ញុំ គេធ្វើសាច់គោពីជ័រ”។ Facebook Post | Archived Link ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ ដែលនាំឱ្យមានការចែករំលែកបន្តដ៏ច្រើន ហើយក៏មានប្រតិកម្ម និងមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនដែរ។ ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវបានចែករំលែកបន្តរហូតដល់ជាង ៦៤០០ដង។ Facebook Post | Archived Link គេអាចរកមើលការអះអាងដូចគ្នានេះ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់មាននៅទីនេះ ១ […]
Continue Reading